កូរ៉េខាងត្បូង៖ ក្រុមចម្រៀងនារីកូរ៉េ Girl’s Day ត្រូវបានគេទទួលស្គាល់ថា មិនត្រឹមតែ មានទេពកោសល្យ ប៉ុណ្ណោះទេ​ ថែមទាំងស្រស់ស្អាត ទៀតផង។

ចំពោះក្រុមចម្រៀង Girl’s Day មួយនេះ មានសមាជិក ទាំងអស់ចំនួន ៤នាក់ ដែលសុទ្ធសឹង តែមានសម្រស់ ស្រស់ស្អាត និងមានសមត្ថភាព ខាងច្រៀង និងរាំ។ ប៉ុន្តែក្នុងចំណោម សមាជិកទាំង ៤នាក់នោះ អ្នកគាំទ្រ បានចាប់អារម្មណ៍ ទៅលើនាង Yura ជាងគេ ដោយសារតែនាង មានទម្រង់មុខ ស្រស់ស្អាត និងរូបរាងស្លីម គួរជាទីបេតី។

កាលពីថ្មីៗនេះ គេហទំព័រកូរ៉េ Pann បានបង្ហោះរូបថត នាង Yura និងដាក់ចំណងជើងថា "មើលស្បែកមុខ របស់នាង Yura ទាំងអស់គ្នា"។ ក្នុងនោះដែរ ក៏មានអ្នកលេងបណ្តាញសង្គម ជាច្រើន បានពិភាក្សា វែកញែក លើផ្ទៃមុខរបស់នាង ដែលស្រស់ផូរផង់ និងម៉ត់ខៃ ហើយពួកគេក៏បានបញ្ចេញមតិ រៀងៗខ្លួនថា៖

"ខ្ញុំជាអ្នកគាំទ្រ របស់ Yura... ស្បែកមុខរបស់នាង ពិតជារលោង និងសខ្លាំងណាស់"

"ខ្ញុំពិតជាសារភាពថា មុខរបស់នាង ពិតជាម៉ត់មែន"

"មិនត្រឹមតែមុខរបស់នាង ម៉ត់រលោងប៉ុណ្ណោះទេ ថែមទាំងសទៀត។ សមាជិកទាំងអស់ ក្នុងក្រុម Girl’s Day ពិតជាស្រស់ស្អាតមែន តែនាង Yura សស្អាតជាងគេ ដូច្នេះនាងតែងនាំមុខគេជានិច្ច"





មុខរបស់នាង Yura ម៉ត់រលោងខ្លាំង​ ពេលមើលកាន់តែជិត


ប្រភព Koreaboo

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]