កាណាដា៖ ទិដ្ឋភាពដ៏ចម្លែក និងគួរឲ្យស្រៀវឆ្អឹងខ្នងមួយ ត្រូវបានក្មេងស្រីតូចម្នាក់ ថតបានខណៈពេល ដែលនាងកំពុងតែ អង្គុយលេងនៅក្នុងបន្ទប់គេង តែម្នាក់ឯង និងត្រូវបានមនុស្ស មួយចំនួនធំ ជឿជាក់ថាវាជា វត្តមានរបស់ព្រលឹងខ្មោច ដែលបានបង្ហាញខ្លួន នៅទីនោះ។

យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ទិដ្ឋភាពដ៏ចម្លែកបែបនេះ កើតឡើងនៅក្នុងផ្ទះ របស់គ្រួសារមួយ ដែលរស់នៅក្នុងទីក្រុង Toronto របស់ប្រទេសកាណាដា ដែលអំឡុងពេលនោះ គឺមានក្មេងស្រីតូចម្នាក់ បានចាប់កាន់ទូរស័ព្ទដៃ ឪពុករបស់នាងហើយ ក៏បានថតជាប់នូវ សកម្មភាពដ៏គួរឲ្យ ខ្លាចនោះតែម្តង។

បើយើងមើលតាមវីដេអូ នោះយើងនឹងបានឃើញថា ក្នុងពេលដែល ក្មេងស្រីនោះកំពុង អង្គុយ និងច្រៀងលេង តែម្នាក់ឯងសុខៗ ក៏ស្រាប់តែមានចលនា​ នៅលើគ្រែរបស់នាង គឺដូចជាមនុស្ស ដើរជាន់អញ្ចឹង ម្យ៉ាងវិញទៀតយើង ក៏អាចស្តាប់ឮនូវ សម្លេងរបស់បុរសម្នាក់ បាននិយាយទៅកាន់ ក្មេងស្រីតូច ទាំងដែលពេលនោះ គឺនាងនៅតែម្នាក់ឯង ក្នុងបន្ទប់នោះប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីឪពុករបស់ ក្មេងតូចនោះបានឃើញវីដេអូនោះហើយ គាត់បាននាំនាង ចាកចេញពីផ្ទះជាបណ្តោះអាសន្ន ព្រោះគាត់ភ័យខ្លាច ចំពោះការលងបន្លាច ពីសំណាក់ព្រលឹងខ្មោច ដូចលើកនេះទៀត៕

តោះចង់ដឹងថាវីដេអូ នោះយ៉ាងណាសូមទស្សនា ទាំងអស់គ្នា៖

ប្រភព៖ Stomp

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]