បរទេស៖ វាមិនមែនជារឿងធម្មតានោះទេ ដែលអ្នកគាំទ្រម្នាក់ ហ៊ានលះបង់សឹងតែគ្រប់យ៉ាង ដើម្បីធ្វើយ៉ាងណា ឲ្យមើលទៅដូចជា តារាល្បី ដែលជានិមិត្តរូបរបស់ខ្លួន ដោយក្នុងនោះ រូបគេសុខចិត្ត ធ្វើការវះកាត់ ប្តូរភេទ និងកែប្រែមុខមាត់ ទាំងមូល ដោយមិនមានការរុញរា។


រូបថតរបស់ Thalia (ឆ្វេង) និងតារាស្រីនាង Kim Kardashian

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ ដែលមានឈ្មោះថា Thalia Almodovar អាយុ២៨ឆ្នាំ បានចំណាយប្រាក់ ជាង ១សែនដុល្លារ ដើម្បីធ្វើការវះកាត់ កែភេទ និងកែមុខមាត់ របស់ខ្លួន ឲ្យដូចទៅនឹង តារាស្រីដ៏ល្បី គឺនាង Kim Kardashian។ លើសពីនេះទៀត រូបគេក៏បានទៅកែ ដងខ្លួនបន្ថែម ជាពិសេសគឺបាន ពង្រីកទំហំកំប៉េះគូទ ឲ្យរឹតតែធំ ក្នុងបំណងតែមួយគត់ គឺធ្វើយ៉ាងណា ឲ្យដូចទៅនឹង តារាក្នុងដួងចិត្ត របស់គេ។

ក្រៅពីវះកាត់ កែប្រែរាងកាយ ទាំងមូលហើយនោះ Thalia ក៏បានស្វែងរក ទិញឈុតខោអាវណា ដែលស្រដៀង ទៅនឹងឈុត របស់តារាស្រីល្បី Kim Kardashian ធ្លាប់ស្លៀកពាក់ កន្លងមក។

បន្ថែមពីនេះ Thalia ក៏បានប្រកាស ស្វែងរកបុរស ដែលស្រដៀង តារាចម្រៀង Kanye West មកធ្វើជាគូស្នេហ៍ ទៀតផង។ គួរបញ្ជាក់ផងដែរថា តារាចម្រៀង Kanye West គឺជាប្តី របស់តារាស្រី Kim Kardashian។

ជាមួយគ្នានេះដែរ Thalia បាននិយាយថា «ខ្ញុំគិតថា Kim Kardashian ពិតជាអស្ចារ្យមែនទែន រូបរាងរបស់នាង គឺគ្មានអ្វីទាស់ឡើយ ហើយខ្ញុំពិតជាស្រលាញ់ រូបរាងនាងខ្លាំងណាស់ ម្យ៉ាងវិញទៀត ខ្ញុំក៏ស្ញប់ស្ញែង ទៅដល់ការងារ របស់គាត់ជាច្រើន ផងដែរ»៕

តោះ! ទៅមើលរូបថត របស់ Thalia មើល ដូចតារាល្បី Kim Kardashian ខ្លាំងកម្រិតណា៖








ទាំងនេះគឺជារូបថត របស់តារាស្រីល្បី Kim Kardashian៖





ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]