ភ្នំពេញៈ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុនហ្វឺសខេមបូឌា បានសហការជាមួយក្រុមហ៊ុន​​ VMware ដែលជាក្រុមហ៊ុនមួយឈានមុខគេ ផ្នែកដំណោះស្រាយ Virtualization សម្រាប់អតិថិជននៅតាមសហគ្រាស និងពាណិជ្ជកម្មនៅកម្ពុជា បានរៀបចំសិក្ខាសាលារួមគ្នាមួយ នៅសណ្ឋាគារ Cambodiana ស្តីពីដំណោះស្រាយ VMware សំរាប់ការគ្រប់គ្រងប្រតិបត្តិការ ។

ភាពជាដៃគូនេះ គឹផ្តល់នូវដំណោះស្រាយថ្មី លើប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុន VMware សម្រាប់ទីផ្សារសហគ្រាស និងពាណិជ្ជកម្មកម្ពុជា ព្រមទាំងពង្រឹងនូវលំដាប់ផលិតផល ខាងផ្នែកព័ត៌មានវិទ្យា របស់ក្រុមហ៊ុនហ្វឺសខេមបូឌា។

នាយកជាន់ខ្ពស់ផ្នែកលក់ នៃក្រុមហ៊ុនហ្វឺសខេមបូឌា លោក ពេន​ វិទូរ មានប្រសាសន៍ក្នុងសិក្ខាសាលាថា «យើងមើលឃើញឱកាសដ៏ធំ នៅលើទីផ្សាររបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ ដែលត្រូវការឲ្យមាន អ្នកជំនាញនិងផលិតផលថ្មីៗ ដែលមានគុណភាព និងសមត្ថភាពខ្ពស់ ផ្តល់តាមរយៈភាពជាដៃគូនេះ ដែលរាល់ក្រុមហ៊ុនទាំងអស់សម្លឹងមើលឃើញ នូវហេដ្ឋារចនាសម្ព័ន្ធផ្នែកព័ត៌មានវិទ្យា​ ជាពិសេសដំណោះស្រាយផ្នែក Virtualization ដែលអាចពង្រីកបាន​​ បត់បែនតាមកាលៈទេសៈបាន ដើម្បីប្រកួតប្រជែងក្នុង សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកំពុងតែរីកដុះដាល។


លោក ពេន​ វិទូរ នាយកជាន់ខ្ពស់ផ្នែកលក់ នៃក្រុមហ៊ុនហ្វឺសខេមបូឌា

តំណាងក្រុមហ៊ុន VMware លោកចាហ្វារ៉ាលី​ និងជាអ្នកទទួលខុសត្រូវ លើផ្នែកអភិវឌ្ឍន៏ទីផ្សារជំនួញ បាន និយាយថា អាទិភាពចម្បងសម្រាប់ប្រធានគ្រប់គ្រង ព័ត៌មានវិទ្យា បច្ចុប្បន្នមានភាពដូចៗគ្នា ដោយសារពួកគេនៅ គ្រប់ទីកន្លែងនៅក្នុងសកលលោក។ ក្រុមហ៊ុនសហគ្រាស និងពាណិជ្ជកម្មកម្ពុជា ជាទូទៅត្រូវផ្តោតសំខាន់លើផ្នែក​​បច្ចេកវិទ្យា ដើម្បីពង្រឺងលើសុវត្ថិភាព សេវាកម្មនិងភាពទំនាក់ទំនង ទាំងក្នុងនិងក្រៅស្ថាប័ន។

លោកបន្តថា «ទំនាក់ទំនងរវាង VMware និងហ្វឺសខេមបូឌា ដែលជាអ្នកចែកចាយក្នុងស្រុក នឹងបន្តពង្រីកជំហានរបស់ពួកយើង ឆ្ពោះទៅទីផ្សារសហគ្រាស និងពាណិជ្ជកម្មនៅកម្ពុជា ដែលរាល់ប្រធានគ្រប់គ្រងព័ត៌មានវិទ្យា កំពុងតែស្វែងរក ផលិតផល និងសេវាកម្ម ដើម្បីជួយពួកគេបង្កើតឲ្យ មានគ្រិះស្ថានខាងបច្ចេកវិទ្យា ដ៏រឹងមាំនៅក្នុង DataCenter សម្រាប់ការកើនឡើង និងផ្តល់អត្ថប្រយោជដល់អ្នកប្រើប្រាស់ និងបន្តនូវសេវាកម្ម របស់ពួកគាត់»៕




ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]