អាមេរិក៖ តារាចម្រៀងស្រីអាមេរិក នាង Selena Gomez បានបញ្ចេញរូបអាក្រាត ដើម្បីផ្សព្វផ្សាយ អាល់ប៊ុមថ្មីរបស់នាង ដែលនឹងត្រូវចេញផ្សាយ ជាសារធារណៈ នៅខែក្រោយ។


នាង Selena Gomez

នៅសល់រយៈពេលប្រមាណ ១ខែទៀតដែលតារាចម្រៀងស្រី វ័យ២៣ឆ្នាំ នាង Selena Gomez នឹងបញ្ចេញអាល់ប៊ុមថ្មី របស់នាង "Revival"។ គេសង្កេតថា ក្នុងកំឡុងពេលថ្មីៗនេះ តារាចម្រៀងរូបនេះ តែងតែបញ្ចេញរូបថត សុិចសុីជាហូរហែរ ជាមួយនឹងសារអាថ៌កំបាំង ដែលជាការបង្ហើបពី អាល់ប៊ុមថ្មីរបស់នាង។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅ នាង Selena Gomez បានបង្ហោះរូបអាក្រាត ពណ៌ស-ខ្មៅ នៅលើគណនី Instagram របស់នាង ដើម្បីឲ្យអ្នកគាំទ្ររូបនាង បានដឹងខ្លះៗអំពីអ្វី ដែលវានឹងមកដល់ នៅក្នុងអាល់ប៊ុមថ្មីនាង ដែលនឹងត្រូវ ចេញផ្សាយជាសារធារណៈ នៅថ្ងៃទី៩ ខែតុលា ខាងមុខនេះ។

តារាចម្រៀងក្មេងស្រី ដ៏គួឲ្យស្រឡាញ់ម្នាក់នេះ ត្រូវបានអ្នកគាំទ្ររំពឹងថា នាងអាចនឹងបង្ហាញ ភាពពេញវ័យជាងមុន នៅក្នុងអាល់ប៊ុមថ្មីលើកនេះ៕

ប្រភព Dailymail

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]