នៅវេលារសៀលម៉ោង១ជាង ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៥ អ្នកលេងហ្វេសប៊ុក បានបង្ហោះព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយ និងមានការចូលរួមបញ្ចេញមតិរិះគន់យ៉ាងច្រើនផងដែរ។

យោងទៅតាមការបង្ហោះលើហ្វេសប៊ុក ឃើញមានរូបថត ៣សន្លឹក និងមានការសរសេររៀបរាប់ ឲ្យដឹងថា៖ «យុវជនវ័យជំទង់ម្នាក់ ដោយសារការស្រេកឃ្លាន ក៏បានដាច់ចិត្តលើកដៃលូកយកបានមាន់ ១ក្បាល ប៉ុន្តែ ត្រូវបានម្ចាស់ទំនិញចាប់បាន ដោយមាន ភ័ស្តុតាង ដែលជាហេតុបង្ករឲ្យមានកំហឹង រហូតចាប់យុវជនម្នាក់នោះ ដាក់ច្រវ៉ាក់ស្រោបពេញដងខ្លួន។ តើទង្វើម្ចាស់មាន់ដែលបានធ្វើលើយុវជនម្នាក់នេះ ពិតជាត្រឹមត្រូវដែរឬទេ?សូមលោកអាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយស៊ើបរកហេតុផលនេះផង កុំឲ្យយុវជនម្នាក់នេះ ខូចអនាគតទាន់។ មេត្តាស្រាវជ្រាវឲ្យឆាប់ឡើង ទានប្រោស ។ រូបថតនេះ មិនបានបញ្ជាក់ ទីកន្លែង និង ថ្ងៃ ខែ ឆ្នាំ នៅឡើយទេ។ សូមអធ្យាស្រ័យផង»។

បើមានព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងករណីនេះ ខ្មែរឡូត នឹងចុះផ្សាយជូនប្រិយមិត្តបានជ្រាប នៅពេលបន្ទាប់៕



ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]