ចិន៖ គ្មានអ្វីជារឿងលំបាក ទាល់តែសោះ សម្រាប់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម ក្នុងការបង្ហាញ នូវធនធានដ៏សន្ធឹកសន្ធាប់ ដែលខ្លួនមានឲ្យអ្នកដទៃបានដឹង ដូចនេះហើយទើប ក្រុមហ៊ុនផលិតរថយន្តមួយកន្លែង នៅក្នុងប្រទេសចិន បានសំអិតសំអាង ផលិតនិងតុបតែងរថយន្តប្រណិតមួយគ្រឿង ដែលស្រោបដោយមាសសុទ្ធ និងឆ្អឹងសត្វ ដ៏មានតម្លៃតែម្តង ។

រថយន្តទំនើបនិងល្អប្រណិតមួយគ្រឿងនេះ ត្រូវបានគេដាក់បង្ហាញឲ្យសាធារណជនបានឃើញ នៅក្នុងកម្មវិធីតាំងពិព័រណ៍មួយនៅក្នុងទីក្រុងGuangzhou ខេត្តGuangdong ភាគខាងត្បូងនៃប្រទេសចិន ដោយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមចូលចិត្តរថយន្តជាច្រើន។

អ្វីដែលជាភាពអស្ចារ្យ និងធ្វើឲ្យអ្នកទស្សនាជញ្ជក់មាត់គ្រប់ៗគ្នានោះ គឺថារថយន្តដ៏ល្អផ្តាច់នេះ ត្រូវបានគេច្នៃជារូបរាងនាគហោះ ដោយប្រើឆ្អឹងសត្វមួយប្រភេទ ចំនួន៣ម៉ឺនដុំ រួមជាមួយនឹងមាស ១,៩៩៩ដុំផងដែរ ។ លើសពីនេះទៅទៀតនោះ អ្នកជំនាញខាងចំលាក់ ដល់ទៅ ២០នាក់ បានចំណាយរយៈពេលដល់ទៅជាង ៣ឆ្នាំ ក្នុងការដុះខាត់និងឆ្លាក់ ឆ្វឹងសត្វ និងមាសទាំងអស់នោះ រួចតុបតែងផ្គុំជាមួយនឹងរថយន្ត ចេញបានជារាងនាគនេះឡើង។

គួរបញ្ជាក់ផងដែរថា ប្រភេទរថយន្ត ដែលគេបានយកមកតុបតែង និងសំអិតសំអាងយ៉ាងប្រណិតនេះ គឺប្រភេទរថយន្តម៉ាក BMW Z4 ។

ប្រភព៖ asiantown

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]