ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ខ្សែភ្លើង​ឆក់ ខណៈ​ដៃ​សើម​ភ្លេចខ្លួន​ទៅ​កាន់​ទូរស័ព្ទ​បញ្ចូល​ថ្ម ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០២ កញ្ញា ២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​ជន​រង​គ្រោះ ក្នុងភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

លោក​ខៀវ សុខា នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ក្បាល​ត្រាច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អាន សា​រិ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​សាកសួរ​ពី​ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​ថា នៅ​យប់​នោះ គាត់​ឃើញ​កូន​របស់​គាត់​កាន់​ទូរស័ព្ទ និង​ប្រដាប់​សាក​ទៅ​ឈរ​ដោត​កន្លែង​ព្រី​ភ្លើង ។ គាត់​មិន​បាន​ចាប់អារម្មណ៍​ថា កូន​គាត់​ត្រូវ​ខ្សែរ​ភ្លើង​ឆក់​នោះ​ទេ ប៉ុន្តែ​ឃើញ​ឈរ​ឆ្កឹង​មិន​កំរើក​អ្វី​ទាំងអស់ ប្រហែល​០៥​នាទី​ក្រោយមក ស្រាប់តែ​ដួល​គ្រាំ​ង​តែ​ម្ដង លុះ​ពេល​ទៅ​ទៅ​ចាប់​លើក​កូន​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ក៏​មានការ​ភ្ញាក់​ផ្អើល​​ឆោឡោ​ទាំង​យប់​តែ​ម្ដង ។

លោកនាយ​ប៉ុស្តិ៍​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​សាកសព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន ដោយ​សារ​​យក​ប្រដាប់​សាក​ថ្ម​ទៅ​ដោត​ព្រី​ទាំង​ដៃ​សើម បណ្ដាល​ឱ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​តែ​ម្ដង ។

នេះ​ក៏​ជា​មេរៀន​មួយ​ផង​ដែរ ដែល​យើង​ត្រូវ​តែ​មានការ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]