ខេត្តកំពង់ធំ ៖​ កុមារាអាយុ៥ឆ្នាំម្នាក់​បានស្លាប់នៅព្រឹកមិញ​ បន្ទាប់ពីសត្វឪម៉ាល់ទិច​កាលពីរសៀលថ្ងៃទី០២ កញ្ញា ​ក្រោយសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យបង្អែកខេត្ត ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងថា​ មុនពេលកើតហេតុនៅក្នុងភូមិ-​ឃុំបា្រសាទ ស្រុកសន្ទុក​ កាលពីរសៀលថ្ងៃទី០២​ កញ្ញា ២០១៥​ កុមារា​រងគ្រោះឈ្មោះ​ ឌីន សំណាង ​និងបងៗពីរនាក់ទៀត​បានទៅដេញគោ​ ហើយគោរត់ទៅប៉ះនឹងសម្បុកឪម៉ាល់ ​បណ្តាលឲ្យហ្វូងឪម៉ាល់ដេញទិច ​បងៗរត់អស់​នៅ​សល់ក្មេង​ប្រុសរងគ្រោះរត់មិនទាន់​ ក៍ត្រូវសត្វឪម៉ាល់ទិច​​ប្រមាណ៥០​មេ​ ​បណ្តាលឲ្យសន្លប់នៅនឹងកន្លែង ​និងក្រោយមកត្រូវបាន​ក្រុមគ្រួសារដឹកយក​​ទៅសង្គ្រោះនៅ​គ្លីនិកឯកជន​ តែដោយសារស្ថានភាពធ្ងន់ធ្ងរ​ក៍ដឹកបន្តមកសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ​ជាអកុសលក្មេងប្រុស​ក៍បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]