អាមេរិក៖ កំពូលកីឡាករប្រដាល់របស់ពិភពលោក Floyd Mayweather ដែលពីមុនធ្លាប់តែ ថតរូបគំនរលុយ សំញ៉ែងទ្រព្យសម្បតិ្តដ៏មហាសាលរបស់គេ តែកាលពីពេលថ្មីៗនេះ គេបានប្តូរទំលាប់ថតរូបលុយ មកជាការថតវីដេអូ បង្ហាញពីការរាប់លុយ ទាំងដុំៗ ប្រមាណ១លានដុល្លារ ដាក់ក្នុងកាបូបវិញ។


Floyd Mayweather ឈរជាមួយគំនរលុយ

អ្នកប្រដាល់មិនដែលចាញ់រូបនេះ បានបង្ហោះវីដេអូនៅលើគណនី Instagram ដោយភ្ជាប់ជាមួយនឹងសារថា៖ “នៅពេលដែលខ្ញុំ ធ្វើដំណើរកំសាន្ត ខ្ញុំមិនត្រូវការរៀបចំខោអាវនោះទេ គឺខ្ញុំត្រូវការយកតែលុយទៅជាមួយវាគ្រប់គ្រាន់ហើយ” ។

ក្រៅពីវីដេអូបង្អួតលុយទាំងដុំ កាលពីពេលកន្លងទៅ Floyd ក៏ទើបតែបង្ហោះរូបរបស់គេ ជាមួយរថយន្តទំនើបម៉ាក Koenigsegg CCXR Trevita ដែលវាមានតំលៃប្រមាណ ៤.៨ លានដុល្លារអាមេរិក។ ក្នុងរូបភាពសំញ៉ែងឡានថ្មី Floyd ក៏បានសរសេររ៉ាយរ៉ាប់ថា ក្រុមហ៊ុន Koenigsegg បានផលិត រថយន្តសេរ៊ី Trevita នេះតែ២ គ្រឿងប៉ុណ្ណោះ។

គួរបញ្ជាក់ថា រថយន្ត Koenigsegg ខាងលើបានចូលក្នុង ក្រុមរថយន្តសេរ៊ីទំនើបរបស់ Floyd Mayweather ដែលរូបគេហៅវាថា គ្រឿងលេង (toys) ដោយក្នុងនោះរួមមាន៖ រថយន្ត Ferrari ៣គ្រឿង រថយន្តPorsche រថយន្ត Lamborghini រថយន្ត Bugattis ៣គ្រឿង និងមានទាំងយន្តហោះឯកជន ១គ្រឿងផងដែរ (Gulfstream V private) សរុបទាំងអស់មានតំលៃជាង ៥៤លានដុល្លារអាមេរិក។ Floyd បច្ចុប្បន្នគឺជាអត្តពលិកដែល មានតំលៃខ្លួនខ្ពស់បំផុតក្នុងលោក ដោយក្នុង១ឆ្នាំ គេអាចរកចំនូល បាន​ជាង ៣០០ លានដុល្លារអាមេរិក៕


Floyd Mayweather ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន

Floyd Mayweather កំពុងកើបលុយទាំងដុំៗ ចូលក្នុងកាបូប

កីឡាករ Floyd Mayweather ជាមួយនឹងរថយន្តសេរ៊ីទំនើបរបស់គេ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]