អង់គ្លេស៖ ឆាករបស់កម្មវិធី The X Factor UK 2015 បានកក្រើក ស្ទើរបាក់ដំបូល ដោយសារតែបងប្អូនស្រី ក្លាហាន ៤នាក់ ជិះយន្តហោះ ពីប្រទេសហ្វីលីពីន មកប្រកួតប្រជែង ក្នុងកម្មវិធីប្រឡងចម្រៀងសកលដ៏ធំ នៅចក្រភពអង់គ្លេស កាលពីយប់ថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ។


បងប្អូនស្រីទាំង៤ ក្រុម 4th Power ជាជនជាតិហ្វីលីពីន

ដោយសារក្តីសុបិន្ត និងភាពក្លាហាន បងប្អូនស្រី ជនជាតិហ្វីលីពីន ៤នាក់ (អាយុ ពី១៩ ដល់ ២៧ឆ្នាំ) បានបង្កើតជាក្រុមចម្រៀងផ្ទាល់ខ្លួន មានឈ្មោះថា 4th Power និងសំរេចចិត្តឈានជើងចូលរួម ក្នុងកម្មវិធីប្រឡងចម្រៀងសកល ដ៏ល្បីល្បាញ The X Factor នៅឯចក្រភពអង់គ្លេស ប្រចាំឆ្នាំ២០១៥។

នៅក្នុងវគ្គ Auditions សប្តាហ៍ទី១ កាលពីយប់ថ្ងៃអាទិត្យ កន្លងទៅ ក្រុម 4th Power បានលើកយក បទចម្រៀង ញាក់កន្ត្រាក់អារម្មណ៍ របស់តារាចម្រៀងដ៏ល្បីល្បាញ នាង​ Jessie J មកបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យ ជាមួយនឹងក្បាច់រាំយ៉ាងរស់រវើក ធ្វើឲ្យគណៈកម្មការទាំង៤ ស្ទើរហើបគូថពីកៅអីអង្គុយ៕

ចង់ដឹងបងប្អូនស្រីទាំង៤ ក្រុម 4th Power មានសមត្ថភាពយ៉ាងណានោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

ប្រភព The X Factor UK 2015

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]