បុរសម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបាន​រំខាន ដល់ការរត់បណ្តាក់ក្នុងកីឡាអូឡាំពិក​ ដោយធ្វើការរត់ស្រាត​ កាត់អ្នកទស្សនា។

អ្នកបង្ករការចលាចលនេះគឺមាន​ ពាក្យ​ 'Free Tibet'​ សរសេរនៅខាងក្រោយខ្នងរបស់គាត់ និង​​ បង្ករចលាចល ត្រឹមតែរយៈពេលខ្លីមុនពេលត្រូវបានចាប់ខ្លួន នៅឯ  Henley-on-Thames។

គាត់ត្រវបាន​ រុំជាមួយនឹងកន្សែងដោយប៉ូលីស​ មុននឹងនាំខ្លួនចេញទៅ។

អ្នកនាំពាក្យរបស់ Thames Valley Police បានបញ្ជាក់ថា​ បុរសវ័យ ២៧ ឆ្នាំម្នាក់នេះមកពី Henley​ ធ្លាប់ត្រូវបានចាប់ខ្លួន ពីបទសង្ស័យទាក់ទងនឹងការ ប៉ះពាល់ភាពសមរម្យសាធារណៈ។

                                                                                                 

អ្នកមើលរាប់រយនាក់បានមើលបុរសម្នាក់នេះ រំខាន​ដល់ដំណើរការក្នុងទីក្រុង Oxfordshire​​ នៅពេលដែល ភ្លើងគុបបានធ្វើដំនើរ ឆ្លងកាត់នៃការរត់បណ្តាក់អស់រយៈពេល ៥៣ ថ្ងៃ។

ប្រជាជនម្នាក់នៅក្នុង Henley​ ដែលបាន ឈរក្នុងជួរនោះដែរបាន អោយដឹងថា ជនបង្ករចលាចលម្នាក់នេះ គឺ​ចេញពី ក្នុងចំនោមមនុស្ស។

Andrew Tinsley​ អ្នកវិទ្យាសាស្រ្តបរិស្ថាន បាននិយាយថា គេមិនបាន​ដឹងថាបុរសម្នាក់នេះចេញពីទីណាមកទេ គឺ គេគិតថា គាត់ព្យាយាមទាក់ទាញការចាប់អារម្មណ៍។

ជាមួយនឹងការបង្ហាញ សារនៅលើខ្នងរបស់គាត់,​ ជនបង្កររំខានម្នាក់នេះថែមទាំងកាន់នូវភ្លើងគុបអូឡាំពិកក្លែងក្លាយ រត់កាត់ អ្នកទស្សនាផងដែរ។

 

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]