ថៃ៖ ប្រភពឲ្យដឹងថា តម្រួតថៃ បានធ្វើការចាប់ខ្លួនបុរសបរទេសម្នាក់ កាន់លិខិតឆ្លងដែនប្រទេសតួកគី ដែលជាប់សង្ស័យជា ជនពាក់ព័ន្ធក្នុងការបំផ្ទុះគ្រាប់បែក នៅទីក្រុងបាងកក កាលពីពេលកន្លងទៅ សម្លាប់មនុស្សអស់ជាង ២០នាក់ និងរបួសរាប់សិបនាក់ផ្សេងទៀត។

កម្លាំងរក្សាសន្តិសុខពិសេសរបស់ថៃ បានឆ្មក់ចូលទៅក្នុងលំនៅដ្ឋាន មួយកន្លែងក្នុងតំបន់ Nong Jok នាទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ និងចាប់ខ្លួនបានជនសង្ស័យម្នាក់ រួមជាមួយនឹងវត្ថុតាង គ្រឿងផលិតគ្រាប់ផ្ទុះមួយចំនួន។ នេះបើយោងតាមការឲ្យដឹងពី បាងកកប៉ុស្តិ៍។

អ្នកនាំពាក្យឲ្យតម្រួតថៃ បានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានថា៖ «ជនសង្ស័យមានមុខមាត់ ដូចជាជនដែលយើងកំពុងតាមរកនោះ»។

ប្រភពបន្តថា លិខិតឆ្លងដែនរបស់ជនសង្ស័យ ទំនងជាក្លែងក្លាយ ដោយមានដាក់ឈ្មោះ Adem Karadg ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រូបរាងជនសង្ស័យ ពិតជាមានការពិពណ៌នា ដូចទៅនឹងជនសង្ស័យដែល កំពុងតាមចាប់ខ្លួន ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី ១៧ ខែសីហា នោះ៕




ប្រភព៖ Shanghaiist | Bangkok Post

ដោយ សី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]