ឥណ្ឌា៖  វាគឺជារឿងដ៏ចម្លែក និងកម្រកើតមាន ដោយសារតែ បុរសជាកសិករ ជនជាតិឥណ្ឌា វ័យ ៤៣ឆ្នាំម្នាក់ បានរស់នៅ​ ដោយស្រាតននលគោក អស់ពាក់កណ្តាលជីវិត រប​ស់គាត់ទៅហើយ ដោយសារតែគាត់ កើតមានអាការៈចម្លែក ប្រតិកម្មជាមួយ សំលៀកបំពាក់ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសរូបនេះ មានឈ្មោះថា​  Subal Barman តែងតែស្រាតននលគោក គ្រប់ពេល ដោយរួមមាន ទាំងសកម្មភាព រស់នៅប្រចាំថ្ងៃ ចូលរួមកម្មវិធីផ្សេងៗ និង ធ្វើការងារ ជាកសិករ អស់រយៈពេល ៤៣ឆ្នាំ នៅក្នុងភូមិ Rajpur ភាគខាងជើង ប្រទេសឥណ្ឌា ។


លោក Subal រស់នៅដោយស្រាត អស់៤៣ឆ្នាំ

បើតាមសំដី លោក Subal បានរៀបរាប់ថា តាំងពីនៅកុមារាភាព គាត់មិនចេះ ស្លៀកពាក់ខោអាវ នោះទេ ពីព្រោះ រាល់ពេលដែលគាត់ ស្លៀកពាក់ខោអាវ តែងតែមានអារម្មណ៍ រោលរលោកស្បែក ហើយគាត់មិនអាច ទ្រាំបាននោះទេ។

គាត់បន្តទៀតថា គាត់ត្រូវបានគ្រូពេទ្យ ពិនិត្យឃើញថា កើតមាន ជំងឺចម្លែកម្យ៉ាង នៅអាយុ ៥ឆ្នាំ ហើយនៅអាយុ ១៧ឆ្នាំ គ្រូពេទ្យក៏ពិនិត្យឃើញ គាត់កើតជំងឺ បែបនោះដែរ ប៉ុន្តែដោយសារ ជីវភាពគ្រួសារក្រីក្រ និង ជាកូនកំព្រា គាត់គ្មានលទ្ធផល ព្យាបាលជំងឺនោះទេ។ ផ្ទុយទៅវិញ គាត់ក៏ទម្លាប់រស់នៅ ដោយប្រលែងខ្លួនទទេ ននលគោក បែបនេះ រហូតមក។

គាត់រៀបរាប់បន្តថា អ្នកភូមិ និង អ្នកជិតខាង របស់គាត់ បានទម្លាប់នឹងការ មិនស្លៀកសំលៀកបំពាក់ របស់គាត់ទៅហើយ អ្នកភូមិក៏បានគិតថា វាជារឿងធម្មតា និង មិនដែលខ្វាយខ្វល់ ដោយសារតែ អ្នកភូមិដឹងថា គាត់មានជំងឺនេះ ច្រើនឆ្នាំមកហើយ ដូច្នេះពួកគេ ទុកឲ្យគាត់ រស់នៅតាមរបៀប របស់គាត់តែម្តង។

ជាងនេះទៅទៀត គាត់ក៏ធ្លាប់បាន ចូលរួមកម្មវិធីផ្សេងៗ ដូចជា ពិធីមង្គលការ ជប់លៀង និង ចូលក្នុងព្រះវិហារ ក្នុងភូមិ ដោយស្រាតននលគោក ថែមទៀតផង។ គាត់មិនដែល ចាកចេញ ពីភូមិរបស់គាត់ឡើយ ហើយ ការរស់នៅ ដោយមិនស្លៀកពាក់ ក៏មានបញ្ហាជាច្រើន ពេលបំពេញការងារ និង ការចាញ់ អាកាសធាតុដែរ  ជាពិសេស នៅរដូវក្តៅ ដែលគាត់ត្រូវងូតទឹក ជាច្រើនដង ដោយសារ ស្បែករបស់គាត់ ក្តៅខ្លាំង ពេលត្រូវកម្តៅថ្ងៃ ។

ចំពោះរឿងស្នេហាវិញ លោក Subal បានប្រាប់ថា គ្មានគ្រួសារណា គេអនុញ្ញាតកូនស្រីគេ ឲ្យរៀបការ ជាមួយគាត់ឡើយ។ គាត់ដឹងថា វាជាភាពអាម៉ាស់មួយ ប៉ុន្តែគាត់គ្មានជម្រើស ហើយនេះជា ភ័ព្វព្រេងវាសនា របស់គាត់ ដែលត្រូវរស់នៅ តែម្តងឯង ជារៀងរហូត។ ទោះបីជាពិបាកចិត្ត និង ខ្វល់ខ្វាយ ក៏មិនអាចដោះស្រាយ បញ្ហាបានដែរ ខណៈលោក Subal គិតថា គាត់នឹងរស់នៅ ដោយស្រាត ននលគោក អស់មួយជីវិតតែម្តង។គាត់ថែមទាំងយល់ថា ព្រះបានប្រទាន សភាពខុសពីគេ មកឲ្យគាត់ ប្រហែលជាគាត់ ជាមនុស្សពិសេសម្នាក់។


លោក Subal ជាកសិករម្នាក់  មិនអាចទ្រាំពេលស្លៀកខោអាវនៅប្រទេសឥណ្ឌា

យ៉ាងណាមិញ បើតាមសំដី របស់អ្នកនាំពាក្យ នៃមូលនិធិស្បែក របស់អង់គ្លេស លោកសាស្ត្រាចារ្យ Hywe Williams បានលើកឡើងថា លោក Subal ប្រហែលជាកើតជំងឺ ចម្លែកម្យ៉ាង ហៅថា "Dysaesthesia" ដែលវាជាជំងឺ ទាក់ទងនឹងអារម្មណ៍ មិនស្រួលខ្លួន ឬខុសធម្មតា កើតមានឡើងដោយសារ ប្រព័ន្ធសរសៃប្រសាទ ដំណើរការខុសប្រក្រតី ដែលធ្វើឲ្យ អ្នកកើតជំងឺនេះ មានអារម្មណ៍ចម្លែក ដូចជាអារម្មណ៍រលោក ការមុត ឬ ឈឺឆៀបៗ ពេលត្រូវនរណាម្នាក់ ប៉ះរាងកាយ ឬ ប៉ះផ្ទាល់ លើវត្ថុអ្វីមួយ ជាដើម៕



លោក Subal និងសកម្មភាពផ្សេងៗ នៅក្នុងភូមិ

ប្រភព Mirror

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]