រាជធានីភ្នំពេញ ៖ ​បុរស​ភេទ​ទី​៣ ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​សង្ស័យ​ករណី ​ឃាត​កម្ម​ដែល​ហេតុ​ការណ៍​​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា ​ម៉ោង​​៦​និង​២៥​នាទី​​ព្រឹក​ថ្ងៃទី​៣០ កក្កដា ២០១២ ​នៅ​បន្ទប់​​ជួល​ផ្ទះ​​​លេខ​២០៣G ស្ថិត​ក្នុង​ភូមិ​ក្រោល​គោ សង្កាត់​​គីឡូ​ម៉ែត្រ​​លេខ​៦ ខណ្ឌ​ឫស្សី​កែវ ។

តាម​ការ​សន្និ​ដ្ឋាន​​ជំហាន​ដំបូង​ជន​រងគ្រោះ​ស្លាប់​ ដោយ​​ករណី​ឃាត​កម្ម​ ព្រោះ​នៅ​នឹង​ខ្លួន​សព​​ឃើញ​មាន​ខ្សែ​ក្របូប​រឹតជាប់​​.ក​ដេក​ស្លាប់​ក្បែរ​ គ្រែ ។ ​ជន​រងគ្រោះ​​ឈ្មោះ​រស់ សុផានិត ហៅ​សាមិត្ត ជា​ភេទ​ទី​៣ ​អាយុ​ជាង​៣០​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​ខាង​លើ ដែលត្រូវ​​មិត្តភក្តិ​​អះ​អាង​​ថា ជា​បុគ្គ​លិក​​អង្គ​ការ​​សុខ​ភាព​​បុរស (MHC) ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]