អាមេរិក៖ ទិដ្ឋភាពគួរឲ្យរន្ធត់ស្តែងៗមួយបានកើតឡើង ដែល យន្តហោះរបស់ ក្រុមហ៊ុន អាកាសចរណ៍ Delta មួយគ្រឿង ត្រូវបានរន្ទះបាញ់ ខណៈពេលកំពុងរៀបនឹង ហោះចាកចេញពី អាកាសយាន្តដ្ឋាន មួយនៅ សហរដ្ឋ អាមេរិក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះ Delta ប៊ូអ៊ីញ737-900R ជើងហោះហើរ 67 ត្រូវបានរន្ទះបាញ់ កាលពីថ្ងៃអង្គារ៍នេះ ខណៈពេល​យន្តហោះ មួយនេះបាន ចតតំរង់ជួរ ត្រៀមនឹង ហោះចាកចេញ ពី អាកាសយាន្ត ដ្ឋាន អន្តរជាតិ អាត្លង់តា អំឡុងពេល កំពុងតែមានភ្លៀងធ្លាក់យ៉ាង ខ្លាំង ។

ក្នុងនោះដែរ ទិដ្ឋភាពពេលរន្ទះបាញ់យន្តហោះ យ៉ាងស្តែងៗ ត្រូវគេថតបានទាំងស្រុង និង បង្ហោះលើបណ្តាញ អ៊ីនធើណេត ផងដែរ ។

យ៉ាងណាមិញ បើតាមសំដីអ្នកនាំពាក្យ ឲ្យក្រុមហ៊ុនអាកាសចរណ៍ Delta បានបញ្ជាក់ថា ក្នុងហេតុការណ៍នេះ មិនបានបណ្តាលឲ្យ អ្នកដំណើរទាំង ១១១ នាក់ និង បុគ្គលិកអាកាសចរ ៦នាក់ទៀត នៅលើយន្តហោះ កើតមានគ្រោះថ្នាក់ ឬ​ មានរបួសអ្វី នោះទេ ។

អ្នកនាំពាក្យរូបនេះ បន្តថា យន្តហោះត្រូវបាន ផលិតនិងច្នៃឡើងដោយមាន ប្រព័ន្ធការពារ ពីកាំរន្ទះ ប៉ុន្តែក្នុងករណី នេះ ក្រុមហ៊ុនកំពុងតែ ធ្វើការស៊ើបអង្កេត និងស្វែងរក មូលហេតុបណ្តាល ឲ្យកើតហេតុការណ៍នេះ  ពីព្រោះ ក្រុមហ៊ុន Delta តែងតែគិតពី សុវត្ថិភាពជាចំបង ៕


វីដេអូបង្ហាញពីសកម្មភាពស្តែងៗនេះ

ប្រភព  CNN

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]