ខេត្តកំពង់​ស្ពឺ​ ៖ កម្មករ​រោងចក្រ​ស្បែក​ជើង​​និង​ស្រោម​ជើង​ចំនួន​២នាក់​ក្នុងចំណោម​៤នាក់​ពេល ​ជិះ​ម៉ូតូ​២​គ្រឿង​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​៨​​យប់​​ថ្ងៃ​ទី​២២ ​កក្កដា ​ត្រូវ​បាន​ពួក​ចោរ​​មាន​គ្នា​ច្រើន​​ជាង​១០​នាក់​ស្ទាក់​វាយ​ប្លន់​យក​ ម៉ូតូ​ ​​តែ​ពុំ​សម្រេច​បណ្តាល​ឱ្យ​កម្មករ​ពីរ​នាក់​សន្លប់​ធំ​នៅ​ចំណុច​ស្រែ​ កសិកម្ម​ ​ក្នុង​ភូមិ​ទួល​​តាកេត​ ឃុំ​ត្រ​ពាំង​​គង​ ​ស្រុក​សំរោង​ទង​​ ​ហើយ​ត្រូវ​បាន​អ្នក​ភូមិ​និង​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ មន្ទីរ​ពេទ្យ​​បង្អែក​ខេត្ត​ទាំង​យប់​ ។

​​ទាក់​ទិន​ករណី​ស្ទាក់​វាយ​ប្លន់​​យក​ម៉ូតូ​នេះ​ ត្រូវ​​មន្ត្រី​ប៉ូលិស​មូល​ដ្ឋាន​រៀប​រាប់​ថា​ ​នៅ​​វេលា​ម៉ោង​៨​យប់​​ថ្ងៃទី​២២​ ​កក្កដា ​ចំ​ថ្ងៃ​អាទិត្យ​ដោយ​កម្មករ​ខ្លះ​សម្រាក​ខ្លះ​​​នៅ​ធ្វើ​ការ​បន្ថែ​ម​ម៉ោង​ ​ទើប​កម្មករ​ពីរនាក់​​​ ​ម្នាក់​ឈ្មោះ​​ផូ​ ​ចាន់រ៉ាត់​ ​​​អាយុ​២២​ឆ្នាំ​ ​និងម្នាក់​ទៀត​​ជា​ប្អូន​បង្កើត​​ធ្វើ​កម្មករ​ជាមួយ​គ្នា​ឈ្មោះ​​ផូ ​ចាន់​រី​​ ​​​​អាយុ១៨​ឆ្នាំ​ ​មាន​ទីលំនៅ​ក្នុង​ភូមិ​​​ចម្ការ​បុស្ស​ ​ឃុំ​រលាំង​​​គ្រើល​ ​ស្រុក​សំរោង​​ទង​ ​ចេញ​ពី​ធ្វើ​​ការ​​ពេល​យប់​​ជិះ​ម៉ូតូ​ម៉ាក​គុប​៩០​ ​ពណ៌​បៃតង​​ចាស់​ ​ចេញ​​ពី​រោង​ចក្រ​​​​​​ជា​មួយ​កម្មករ​​​ពីរ​នាក់​ទៀត​នៅ​ភូមិ​ជា​មួយ​គ្នា​ ​ជិះ​ម៉ូតូ​ធុន​សេ​១២៥​​ពណ៌​ខ្មៅ​ ​ស៊េរី​២០១០​​ពី​ក្រោយ​ ។

ពេល​មក​ដល់​ចំណុច​ស្រែ​ពិសោធន៍​ស្រូវ​កសិកម្ម​ ក្នុងភូមិ​ទួល​តាកេត​ ឃុំ​ត្រពាំង​គង​ ​ក៏​ស្រាប់​​តែ​មាន​ចោរ​​​​​ប្រមាណ​​ជាង​១០​នាក់​​ចេញ​មក​ស្ទាក់​ផ្លូវ​​ ឃាត់​​​ម៉ូតូ​​ឱ្យ​ឈប់​ ។ ​ដោយ​ដឹង​ថា​មិន​ស្រួល​កម្មករ​រងគ្រោះ​​២នាក់​នោះ​បាន​​ជិះ​គេច​​ទៅ​លើ​ ចិញ្ចើម​ផ្លូវ​​​ត្រូវ​ក្រុ​ម​​ចោរ​​​​ចាប់​ដៃ​ម៉ូតូ​​ឱ្យ​ដួល​រួច​ពួក​គេ​​ ​ព្រួត​គ្នា​​វាយ​ ខ្លះ​ប្រើ​​​ដៃ​ ​ខ្លះ​ដំបង​និង​ខ្លះ​ទៀត​​​​ប្រើ​​​ខ្សែ​ក្រវាត់​​​ក្នុង​​បំណង​ប្លន់​​យក​ ម៉ូតូ​។ ​ពេល​នោះ​កម្មករ​២​នាក់​ទៀត​​ ដែល​​​​ជិះ​​ម៉ូតូ​ធុន​សេ​១២៥​​ ​ពី​​​ក្រោយ​​​​​​ឃើញ​ហេតុការណ៍​នេះ​ ​ក៏​​ជិះ​បក​ក្រោយ​យ៉ាងតក់​ក្រហល់​ ​និង​ស្រែក​ឱ្យ​គេមួយ​ ​ធ្វើ​ឱ្យ​អ្នកភូមិ​ផ្អើល​ឈូ​​ឆរ​រត់​មក​​ជួយ​ ​ខ្លះ​​កាន់​​ពិល​​បញ្ចាំង​ទៅ​រក​ក្រុម​ចោរ​​​ ។​ ​​ប៉ូលិស​មូល​ដ្ឋាន​បាន​ឱ្យ​ដឹងទៀតថា​ ពេល​មាន​ការ​​ភ្ញាក់​ផ្អើល​​​ធ្វើ​ឱ្យ​ក្រុម​​​ចោរ​​​​ភ័យ​​​នាំ​គ្នា​រត់​ គេច​ខ្លួន​​​​​បន្សល់​ទុក​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១០០​កូរ៉េ​​​កញ្ចាស់​​ មួយ​គ្រឿង​នៅកន្លែង​កើត​ហេតុ​ ​។​ ​ចំណែក​​កម្មករ​​ពីរ​នាក់​​​ដែល​ជាបង​ប្អូនបាន​សន្លប់​បាត់​ស្មារតី​ត្រូវ​​ គេ​​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​​កំពង់​ស្ពឺ​ទាំង​ យប់​ ។

​ឪពុក​ជន​រងគ្រោះ​ឈ្មោះ​វ៉ែន​ ​គីម​េអង​ ​​អាយុ​៤៨​ឆ្នាំ​បានប្រាប់​ឱ្យដឹងថា​ ថ្ងៃអាទិត្យ​គេសម្រាក​គ្រប់​ៗគ្នា​ ​តែកូន​គាត់​ទាំង​ពីរ​​នាក់​​​និង​មិត្តភក្តិ​ពីរនាក់​ទៀត​ក្នុងភូមិ​ជាមួយ​ ​ព​​​ុំ​បាន​សម្រាក​ទេ​ គឺ​ធ្វើ​​ការ​​​​បន្ថែម​ម៉ោង​ដល់​​ម៉ោង​៨​​យប់​​​ទើប​​វិល​មក​ផ្ទះ​វិញ​ ​​មិនទាន់​ដល់​ផ្ទះ​ផង​​​ក៏​ត្រូវ​ក្រុម​ចោរ​​​ស្ទាក់​វាយ​​ប្លន់​​យក​ម៉ូតូ ​ ​តែពុំ​បាន​សម្រេច​ដោយ​​សារ​​​​មិត្តភក្តិ​​ជិះ​​ម៉ូតូ​ធុន​សេ​១២៥​​​​ព​ី​ ក្រោយ​​បាន​គេច​ត្រឡប់​ក្រោយ​ស្រែក​រក​ជំនួយ​ ទើប​ក្រុម​ចោរ​​ភ័យ​នាំ​គ្នា​គេច​ខ្លួន​បាត់​អស់​​​ដោយ​ពុំ​បាន​យក​ម៉ូតូ​ កូន​គាត់​ទេ ​​ព្រម​ទាំង​បន្សល់​ទុក​ម៉ូតូ​​ម៉ាក​ហុងដា​ធុន​សេ​១០០​​កូរ៉េ​មួយគ្រឿង​ នៅកន្លែង​កើត​ហេតុ​​ទៀត​ផង​​ ។

​ម៉ូតូ​ចោរ​ ​និងម៉ូតូ​កូនគាត់​ត្រូវ​បាន​សមត្ថ​កិច្ច​​យក​ទៅ​​រក្សា​ទុក​នៅ​ប៉ុស្តិ៍​​ រដ្ឋ​បាល​​​ត្រពាំង​គង​រង់​ចាំ​ពួកគាត់​​​​ដាក់​ពាក្យ​បណ្តឹង​ ។​ ​​ករណី​​នេះ​សមត្ថ​កិច្ច​ការិយាល័យ​​​នគរបាល​ព្រហ្ម​ទណ្ឌ​ខេត្ត​កំពុង​ធ្វើ​ ការ​ស្រាវ​ជ្រាវ​​រកមុខ​សញ្ញា​ក្រុម​ចោរ​ទាំង​នេះ​ ​ហើយ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]