ភ្នំពេញៈ សពបុរសម្នាក់ ត្រូវបានកម្លាំងល្បាត នគរបាលសង្កាត់ស្ទឹងមានជ័យ ប្រទះឃើញនៅក្នុងថ្លុកឈាម ដោយ មានស្នាមអារកជិតដាច់ នាវេលាម៉ោង ៤ និង៣០នាទីទៀបភ្លឺថ្ងៃសៅរ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១២ នៅ ក្រោយសាលាណតប្រ៊ីដ ជិតតារាងបាល់ទាត់សាកលវិទ្យាមេគង្គ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សពបុរសដែលគេអារកជិតដាច់នេះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ជនរងគ្រោះរូបនេះ មាន អាយុ ប្រហែលជា៣០ឆ្នាំ ពាក់ អាវយឺតសដៃខ្លី ស្លៀកខោជើងខ្លី ហើយក្បែរដៃជនរងគ្រោះមានបន្សល់ទុកនូវនាឡិកា មួយផងដែរ។

ពាក់ព័ន្ធនឹងករណីមិនទាន់មានការសន្និដ្ឋានយ៉ាងណា ពីសមត្ថកិច្ចនៅឡើយទេ ព្រោះកំពិត្យ និងធ្វើកោ សលវិច័យ។ លទ្ធផលយ៉ាងណានោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនឹងផ្តល់ព័ត៌មាននាពេលក្រោយ បន្ថែមទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ ប៉ិច នរៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]