សម្រស់៖ ជាការពិត បញ្ហារន្ធញើសធំៗ ជាកង្វល់មួយ សម្រាប់មនុស្សគ្រប់រូប មិនថាបុរស​ រឺក៏នារីឡើយ  ហើយភាគច្រើន វាតែងកើតមាន នៅលើច្រមុះ និងផ្ទៃមុខ តែម្តង។

សម្រាប់ថ្ងៃនេះ ប្រិយមិត្តខ្មែរឡូត នឹងអស់ក្តីបារម្ភ ព្រោះថាមានវិធីសាស្រ្ត បែបធម្មជាតិល្អៗ មួយចំនួន ដែលអាចជួយអ្នកបាន៖

១) ​ទឹកឃ្មុំ និងទឹកក្រូចឆ្មារ៖ ទឹកឃ្មុំអាចជួយឲ្យ ស្បែកមានសំណើម និងធ្វើឲ្យស្បែកទន់ ឡើងវិញ។ ជាពិសេសវា ជួយកាត់បន្ថយ នូវការផលិតជាតិខ្លាញ់ ច្រើនហួសកម្រិត។ រីឯទឹកក្រូចឆ្មារវិញ ផ្ទុកនូវជាតិ អង់ស៊ីមធម្មជាតិ ដែលធ្វើឲ្យស្បែក តឹងណែន ម៉ត់រលោង និងទន់។

វិធីអនុវត្ត៖ លាយទឹកឃ្មុំ ១ស្លាបព្រាបាយ  ជាមួយទឹកក្រូចឆ្មារ កន្លះស្លាបព្រាបាយ និងស្ករ កន្លះស្លាបព្រាបាយ រួចច្របល់ចូលគ្នាឲ្យសព្វ។ បន្ទាប់មកយកវា ទៅលាបម៉ាស្សាថ្នមៗ នៅលើផ្ទៃមុខ ដោយប្រើម្រាមដៃរបស់អ្នក ។ ទុកចោលប្រមាណ ៥នាទី រួចលាងជាមួយនឹង ទឹកក្តៅឧណ្ឌៗ ជាការស្រេច។



២) ម្សៅម្មៀត និងម្សៅក្រាម (Gram Flour) ៖ ការលាយម្សៅម្មៀត និងម្សៅក្រាម (Gram Flour) ចូលគ្នា​ ជាវិធីសម្ងាត់មួយ តាំងពីយូរលង់ ណាស់មកហើយ ដែលវាជួយដោះស្រាយ នូវបញ្ហាស្បែក ជាច្រើន។

វិធីអនុវត្ត៖ លាយម្សៅក្រាម ១ស្លាបព្រាបាយ ម្សៅម្មៀត កន្លះស្លាបព្រាបាយ ទឹកដោះគោជូរ ១ស្លាបព្រាបាយ និងបន្តក់ ប្រេងអ៊ូលីវ មួយតំនក់។ លាយគ្រឿងផ្សំទាំងនេះ ចូលគ្នាហើយ រួចយកទៅដាក់ ក្នុងទូរទឹកកក រយៈពេល ២០នាទី។ បន្ទាប់មក យកមកលាបមុខ និងទុកចោល ២៥នាទី សឹមលាងទឹកចេញ។ គ្រឿងផ្សំទាំងនេះ វាជួយឲ្យស្បែកមានសំណើម និងកំចាត់ភាពកខ្វក់។



៣) ទឹកប៉េងប៉ោះ៖ ទឹកប៉េងប៉ោះ ជាកញ្ចប់វីតាមីន ដែលមានសារធាតុ ប្រឆាំងនឹងអុកស៊ីតកម្ម ធម្មជាតិ និងមាន សារធាតុម្យ៉ាង គឺ Astringent។ ចំពោះសារធាតុ Astringent ដែលមាននៅក្នុង ប៉េងប៉ោះ វាជួយឲ្យស្បែក តឹងណែន និងកច្ចាត់នូវ ជាតិខ្លាញ់ហួសកម្រិត នៅលើមុខផងដែរ។

វិធីអនុវត្ត៖  លាយទឹកប៉េងប៉ោះ ​១ស្លាបព្រាបាយ និងបន្តក់ទឹកក្រូចឆ្មារ ៣ ទៅ ៤តំណក់ រួចកូរឲ្យសព្វ ហើយលាប នៅលើផ្ទៃមុខ។​ ទុកចោល ១៥នាទី​ និងលាងចេញ ដោយទឹកត្រជាក់។



៤) ម្សៅសូដា (Baking Soda) ៖ ម្សៅសូដា ជួយជម្រុះកោសិកា ងាប់ និង កខ្វក់ ហើយជួយឲ្យស្បែក ទន់រលោង ។ ជាពិសេស វាជួយបន្សាបកម្រិត pH ស្បែក ដែលធ្វើឲ្យស្បែក ផលិតខ្លាញ់តិច និងការពារបញ្ហា រន្ធញើសធំៗ។

វិធីអនុវត្ត៖  លាយម្សៅ​សូដា (Baking Soda) ២ស្លាបព្រាបាយ និងទឹកក្តៅឧណ្ឌៗ រួចកូរចូលគ្នាឲ្យសព្វ។​ បន្ទាប់មក លាប និងម៉ាស្សាជារង្វង់ នៅលើផ្ទៃមុខ រយៈពេល ៣០វិនាទី។ វិធីមួយនេះ អាចជួយឲ្យ កច្ចាត់កោសិកា ងាប់ និងបញ្ហាស្ទះរន្ធញើស។ ជាចុងក្រោយ លាងជាមួយទឹកត្រជាក់ ជាការស្រេច៕



ប្រភព បរទេស

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]