ភ្នំពេញ ៖ រថយន្តដឹកកុងតឺន័រ មួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន រំលោភចូល ផ្លូវម្ខាងទៀតបណ្តាល ឲ្យជ្រុលចង្កូត ទៅបុកម៉ូតូមួយគ្រឿង ក្នុងទិសដៅច្រាសទិសគ្នា កាលពីវេលាម៉ោង ១០ និង ៤០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ នៅតាមបណ្តោយ ផ្លូវលេខ ៣៧១ មុខផ្សារប៉េសេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2370 បើកបរយ៉ាងលឿនតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពី លិចទៅកើត លុះមកដល់ ចំណុច កើតហេតុខាងលើ រថយន្តកុងតឺន័របើកបររំលោភចូលផ្លូវខាងស្តាំម្ខាងទៀត ក៏បុក នឹងម៉ូតូមួយគ្រឿងម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D-2572 បើកបរដោយ បុរសម្នាក់ ឈ្មោះចិន សំអុល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ស្ថិតក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ។

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ គេឃើញសមត្ថកិច្ចនគរបាល ចុះមកដល់កន្លែងកើតហេតុនិង ធ្វើការវាស់វែង ចំណែកឯម្ចាស់រថយន្តបង្កបានរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបញ្ជូនមកមន្ទីរពេទ្យរុស្ស៊ី រីឯរថយន្តបង្កហេតុរួមទាំងម៉ូតូ ត្រូវសមត្ថ កិច្ច នគរបាលខណ្ឌមានជ័យ យកទៅរក្សាទុកដើម្បី រង់ចាំធ្វើការ ដោះស្រាយនៅពេលក្រោយ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]