ភ្នំពេញ៖ ជនវិកលចរឹតម្នាក់ ដែលមានជំងឺបែបនេះ អស់រយៈពេលជាង ១២ឆ្នាំ បានធ្វើអត្តឃាត សម្លាប់ខ្លួន យ៉ាងព្រៃផ្សៃដោយយកកាំបិត អារដាច់សរសៃដៃ និងអាករខ្លួនឯងគ្មាន អ្នកណាម្នាក់មកជួយទាន់ ពេលវេលា ឡើយ។

ករណីនេះ បានកើតឡើងនៅព្រឹកថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៥ វេលាម៉ោង ០៧.៤០នាទីចំណុច ក្នុងផ្ទះ ស្ថិតភូមិ កោះគរ ឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ កឹម សៀងឡាយ ភេទប្រុស អាយុ ៣០ឆ្នាំជនជាតិខ្មែរ (វិកលចរឹក) ស្នាក់នៅជាមួយម្តាយឈ្មោះ ប៉ុក ឡាម អាយុ៧០ឆ្នាំ មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ។

តាមការបំភ្លឺរបស់ម្តាយសពបានឲ្យដឹងថា កូនរបស់គាត់នេះ មានជម្ងឺសរសៃប្រសាទ រយៈពេល ១២ឆ្នាំមកហើយ ក្នុងនោះបាន វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាប្រចាំ ហើយធ្លាប់យកកាំបិត និងដុំថ្ម វាយក្បាលខ្លួនឯង និងរក លោតទឹក សម្លាប់ខ្លួនជាច្រើនលើកច្រើនសារផងដែរ ប៉ុន្តែត្រូវបានគេ ជួយទាន់វេលា។

មកដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានកាន់កាំបិតបុ័ងតោដៃស្តាំ រួចកាប់កដៃ ឆ្វេងខ្លួនឯង ជាច្រើន កាំបិត បណ្តាលឲ្យ ដាច់ឆ្អឹង និងអារកខ្លួនឯងហូរឈាម ដាច់ខ្យល់ ស្លាប់ត្រង់ជណ្តើរ ក្នុងផ្ទះរបស់ខ្លួន។ ពេលនោះឈ្មោះ ជា ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ផ្ទះជាប់គ្នាឃើញដូច្នេះខ្លួន ក៏បានរត់ទៅរកម្តាយជនរងគ្រោះ នៅផ្សារឈូងលៀប មិនឃើញ ក៏ទៅប្រាប់ មេភូមិកោះគ ឈ្មោះ លី ហុង ដើម្បីមកពិនិត្យកន្លែងកើតហេតុ។

ក្រោយពេលទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលបច្ចេកទេសស្រុក និងប៉ុស្តិ៍ មកដល់កន្លែងកើតហេតុ បានពិនិត្យសាកសព និងធ្វើការសាកសួរពី អាណាព្យាបាល និងសាក្សីឃើញ ហេតុការណ៍ផ្ទាល់ថា ថាជនរងគ្រោះ ពិតជាបានអារកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ ក្រោយពិនិត្យ សាកសពរួច បានប្រគល់ ឲ្យក្រុមគ្រួសារ ធ្វើបុណ្យ តាមប្រពៃណី ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]