ក្រុមសង្គ្រោះមួយក្រុមដែលមានគ្នា ១៨ នាក់បានធ្វើប្រតិបតិ្តការជួយសង្គ្រោះ នារីម្នាក់ដែលកំពុងអណ្តែតទឹក ឃើញតែក្បាលលឹមៗ ប៉ុន្តែចុងក្រោយនារីម្នាក់នោះ គឺជាតុក្កតាជ័រ តែប៉ុន្នោះ។

ដោយយោងទៅតាមគេហៈទំព័រ Orange ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១២ បានអោយដឹងថា នៅក្នុងទន្លេមួយនៃប្រទេសចិន មានប្រជាជន ជាង ១០០០ នាក់បានឈរមើល សកម្មភាពសង្គ្រោះជីវិតរបស់ ក្រុមសង្គ្រោះមួយក្រុមមានគ្នា ដល់ទៅ ១៨ នាក់ ហើយបានចំនាយពេលវេលាអស់ ៤០ នាទីដើម្បីជួយ សង្គ្រោះតុក្កតាជ័រមួយដែលកំពុងអណ្តែតទឹក ដោយសារតែពួកគេមើលពីចំងាយស្មានថាជា មនុស្ស។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានធ្វើអោយ មនុស្សជាច្រើនផ្ទុះសំណើចយ៉ាងខ្លាំង ហើយក្រុមសង្គ្រោះក៏មានការខ្មាសអៀនផងដែរ។

ប្រិយមិត្តយល់យ៉ាងណាដែរ ?

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]