បច្ចេកវិទ្យា៖ មានវិធីសាស្រ្តជាច្រើន ក្នុងការធ្វើឲ្យ ប្រសើរឡើង នូវដំណើរការ ក្នុងអាជីវកម្មរបស់អ្នក  ដោយការប្រើប្រាស់ នូវ ឧបករណ៏ដ៏ ត្រឹមត្រូវ ដូចជា ទូរស័ព្ទដៃ Windows Phone និង ផលិតផលរបស់ ក្រុមហ៊ុន Microsoft ជាដើម។

តើ Lumia និង Microsoft អាចជួយឲ្យ ការងារ ក៏ដូចជា អាជីវកម្ម របស់អ្នកកាន់ តែប្រសើរ ដោយរបៀបណាខ្លះ? ចង់ដឹង សូមអាននូវ គន្លឹះខាងក្រោមទាំងអស់គ្នា៖

រក្សាការតភ្ជាប់ ៖ ជាមួយនឹងទូរស័ព្ទដៃ Windows Phone និង Cloud របស់ក្រុមហ៊ុន Microsoft អ្នកអាចចូលទៅកាន់ ទិន្នន័យរបស់អ្នក គ្រប់ពេលវេលា គ្រប់ទីកន្លែង។

បម្រួមឧបករណ៏ ៖ ប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន Lumia ជាមួយនឹង ប្រព័ន្ធអេកូ (Ecosystem) របស់ក្រុមហ៊ុន Microsoft នៅក្នុងទូរស័ព្ទដៃ Lumia របស់អ្នក និងសេវាកម្មជាច្រើន គឺជាយុទ្ធសាស្រ្ត ដែលអាចជួយអ្នក ឲ្យសម្រេចបានជោគជ័យ នៅក្នុងអាជីវកម្មមួយ ខណៈដែល ឧបករណ៍ ក៏ដូចជា កម្មវិធីផ្សេងៗក្នុង Lumia គឺជារបស់ Microsoft ។ អ្នកអាចមាន ភាពងាយស្រួលក្នុង ការបង្កើត ឯកសារ  Excel នៅលើទូរស័ព្ទ  Lumia បានគ្រប់ទីកន្លែង មិនថា តែក្នុងរថយន្ដ ឬកន្លែងញ៉ាំអាហារ។

ក្លាយទៅជាដៃគូជាមួយគ្នា ៖ ទាំងក្រុមហ៊ុនធំៗ និងក្រុមហ៊ុន កំពុងលូតលាស់ អាចទទួលបាន អត្ថប្រយោជន៍ ជាច្រើន ក្នុងការធ្វើដៃគូ ជាមួយនឹងក្រុមហ៊ុន Microsoft ។

បណ្តាញដៃគូរបស់ Microsoft ៖ ប្រែក្លាយជាដៃគូ របស់ Microsoft នឹងអាច ភ្ជាប់ទៅ កាន់ធនធាន ល្អៗ របស់ Microsoft។

បណ្តាញអភិវឌ្ឍន៍របស់ Microsoft ៖ អាចតភ្ជាប់ ទៅកាន់ឧបករណ៍ និងធនធាន ដែលល្អៗ គ្មានអ្វីប្រៀបបាន ដែលអ្នកអភិវឌ្ឍន៍ នៅក្នុងអាជីវកម្មមួយ ត្រូវការជាចាំបាច់។

ជំនាញដ៏មានតម្លៃបំផុត របស់ Microsoft ៖ MVPs គឺជាមេដឹកនាំបច្ចេកទេស នៅក្នុងក្រុមហ៊ុន Microsoft ដែលនឹងនាំយក នូវប្រធានបទស្តីពី បច្ចេកវិទ្យា Microsoft ជូនដល់អ្នក កម្រិតមូលដ្ឋាន។

ការបង្កើនល្បឿន របស់ Microsoft ៖ នេះគឺជាការតភ្ជាប់ របស់ ក្រុមហ៊ុន Microsoft ចំពោះសហគមន៍ មូលធនបណ្តាក់ទុន ដែលបានផ្តល់ប្រយោជន៍ ដោយផ្ទាល់ ដល់ដៃគូសហការណ៍ ដែលបានចាប់ផ្តើម ជាមួយ Microsoft។ ឧបករណ៍បង្កើនល្បឿន ត្រូវបានផ្តល់ជូន នូវការបង្ហាត់បង្ហាញ និងការទទួលបានជំនាញ ដែលផ្តោតសំខាន់ ទៅលើការជួយស្ថាបនា ឲ្យមានការរីករូតលាស់ នូវអាជីវកម្ម របស់ពួកគេ។

BizSpark ៖ គឺជាវិធីសាស្រ្ត ដ៏ងាយស្រួលបំផុត សម្រាប់ការចាប់ផ្តើមអាជីវកម្ម ដើម្បីទទួលបាន ការចូលដំណើរការ ជាមួយនឹង ការប្រមូលផ្តុំ Software និង សេវាកម្មផ្សេងៗ របស់ Microsoft ដោយឥតគិតថ្លៃ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]