ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះរួមមាន កម្លាំងនគរបាល របស់នាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស គយ និងរដ្ឋករ ដោយមានការចូលរួម ពីកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស ដឹកនាំដោយលោក លី សារឿន កាលពីវេលា ម៉ោង ១១និង៤៥នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២នេះ បានចុះទៅចាប់រថយន្ដ ស៊េរីទំនើបមួយ គ្រឿង ដែលគ្មានពន្ធ ហើយដាក់តាំងបញ្ឈរលក់នៅក្នុងហាង ។

យោងតាមមន្ដ្រីគយចល័ត បានឱ្យដឹងថា បន្ទាប់ពីមានបទ បញ្ជាផ្ទាល់ ពីលោក កែវ សុខឃាង ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស កម្លាំងសមត្ថកិច្ចចម្រុះ បានចុះ ចាប់រថយន្ដម៉ាកតូយ៉ូតាកាមរី ស៊េរី ២០០៨ ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ប្រើប្រាស់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2J-7618 ដែលដាក់តាំងលក់នៅមុខ សាលារៀន ជីបសេង តាមបណ្ដោយផ្លូវ៨៥ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ ដែលរថយន្ដនេះនាំចូលគ្មានបង់ពន្ធ។

មន្ដ្រីគយចល័តបានបន្ដថា ពេលចុះចាប់រថយន្ដនោះ ម្ចាស់ រថយន្ដមិនព្រមសហការ ជាមួយសមត្ថកិច្ចឡើយ ជាហេតុធ្វើឱ្យសមត្ថកិច្ច រាយការណ៍ទៅព្រះរាជអាជ្ញារង អម សាលាដំបូងរាជធានីភ្នំពេញ ដើម្បីយក រថយន្ដគ្មានពន្ធនេះ ទៅរក្សាទុកនៅក្នុងឃ្លាំងរបស់នាយកដ្ឋាន។

បើយោង តាមមន្ដ្រីគយចល័ត ប្រាក់ពន្ធនាំចូល និងផាកពិន័យ ចំពោះរថយន្ដមួយគ្រឿងនេះ ប្រហែល ១០៤លានរៀល៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ លឹម ជាវុត្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]