រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យ​ដឹងថា​ នៅមុននេះបន្តិចថ្ងៃទី​០៤ សីហា ២០១៥ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ កម្រិត​​​​ស្រាល​​រាជធានីភ្នំពេញ បាន​ចាប់​បញ្ជូន ​​​អនុ​ប្រធាន​​នាយកដ្ឋាន​ឥណទាន​​ នៃ​ធនាគារ​​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេសកម្ពុជា មក​សាលា​ដំបូង​រាជធានីភ្នំពេញ ដើម្បី​​ធ្វើការ​សាកសួរ​ ។

ប្រភពបានឱ្យ​ដឹងថា បុរស​ដែលត្រូវចាប់ខ្លួន ឈ្មោះជូ ជា​សារិ អាយុ​៥៦​ឆ្នាំ ជាអនុ​ប្រធាន​​នាយកដ្ឋាន​ ឥណទាន​​នៃ​ធនាគារ​​ពាណិជ្ជ​កម្ម ​ក្រៅ​ប្រទេសកម្ពុជា ។

ប្រភពបន្តថា ​ការ​ចាប់ខ្លួននេះ គឺបន្ទាប់ពី​​មានពាក្យ​បណ្តឹង ​ពី​មេធាវី​​ប្រចាំធនាគារ​ខាងលើ ប្តឹងពីបទ​ ធ្វើឱ្យបាត់​បង់ប្រាក់ ​ចំនួន​​១​លាន​៦សែន​ដុល្លារ​​ របស់ធនាគារ ។ បច្ចុប្បន្ន ត្រូវព្រះរាជអាជ្ញាកំពុង​ធ្វើការសាសួរ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]