ភ្នំពេញ៖ វេទិកាតុមូល របស់មូលនិធិ នៃវេទិកាសេដ្ឋកិច្ច ពិភពឥស្លាម (WIEF) សម្រាប់ឆ្នាំ២០១៥ បានរៀបចំឡើង កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៥ នៅសណ្ឋាគារ Inter Continental ។

សម្រាប់ វេទិកាតុមូល WIEF ឆ្នាំ២០១៥នេះ មានលោកជំទាវ ឯកឧត្តមរដ្ឋមន្ត្រី ឯកអគ្គរាជទូត សំខាន់ៗ បានអញ្ជើញ ចូលរួម ដូចជា លោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជា ហ៊ុន សែន  សម្ដេច MUSA HITAM អតីតនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី និងជាប្រធាន មូលនិធិនៃវេទិកា សេដ្ឋកិច្ចពិភពលោក (WIEF)  ឯកឧត្តម ឧកញ៉ា ​ដាតុ អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី វេទិកាតុមូល WIEF ២០១៥។

ក្នុងនោះដែរ  ឯកឧត្តម ឧកញ៉ា ​ដាតុ អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា បន្ទាប់ពីបានចូលរូម វេទិកាតុមូល និងសន្និសិទ របស់មូលនិធិ នៃវេទិកាសេដ្ឋកិច្ច ពិភពឥស្លាម( WIEF) នាពេលកន្លងមក នៅបណ្តាប្រទេស មួយចំនួន រូបលោកបាន យល់ឃើញថា វេទិកាតុមូល ក៏ដូចជា ការបណ្តុះបណ្តាល របស់ WIEF ពិតជាមាន សារៈសំខាន់ ដល់វិនិយោគិន អ្នកជំនួញ ជាពិសេស យុវវជន ដែលត្រៀមខ្លួន ដើម្បីប្រឡូក ក្នុងវិស័យពាណិជ្ជកម្ម ដែលពួកគេមានឱកាស អាចស្រង់បទពិសោធន៍ ទស្សនៈយោបល់ គន្លឹះ និងវិធីសាស្រ្តផ្សេងៗ ឈានដល់ទទួលបាន ជោគជ័យក្នុងជំនួញ ដែលទាមទារ ឲ្យមានទំនាក់ទំនងល្អ រវាងវិស័យអប់រំ  វិស័យសហគ្រិនភាព និងវិស័យមីក្រូហិរញ្ញវត្ថុ ហើយដែលពេលនេះ WIEF នឹងចង្អុលបង្ហាញ ពីវិស័យមីក្រូហិរញ្ញវត្ថុ ឥស្លាម នៅកម្ពុជា បន្ថែមទៀត សម្រាប់ ជាអត្ថប្រយោជន៍ នៃការជម្រុញ វិស័យសេដ្ឋកិច្ច ផងដែរ។



មិនតែប៉ុណ្ណោះ សម្ដេច MUSA HITAM  បានឲ្យដឹងថា រូបគាត់ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះរាជ រដ្ឋាភិបាលកម្ពុជា សម្រាប់ការគាំទ្រ ដល់មូលនិធិវេទិកា សេដ្ឋកិច្ចពិភពអ៊ីស្លាម ក្នុងការរៀបចំ កិច្ចប្រជុំស្តីពី​បញ្ហាពាក់ព័ន្ធ កំណើនសេដ្ឋកិច្ច នៃប្រទេសកម្ពុជា។

លោកបានបន្តថា វិស័យអប់រំ សហគ្រាសមធ្យម និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ដែលវិស័យទាំងបីរនេះ អាចកើតឡើង ពីតូចទៅធំ ប៉ុន្តែវាជាកត្តាចម្បង ក្នុងការពន្លឿន ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។  កំណើនសេដ្ឋកិច្ចកម្ពុជា មានភាពវិជ្ជមាន ដោយសារតែ ការចាប់យកសេដ្ឋកិច្ច សាកល ដែលធ្វើឲ្យកម្ពុជា មានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស។ សម្រាប់ការធ្វើសមាហរកម្ម សេដ្ឋកិច្ចអាស៊ាន នៅចុងឆ្នាំនេះ លោកជឿជាក់ថា ប្រទេសកម្ពុជា នឹងអាចចូលទៅក្នុងទីផ្សារ តែមួយ ដែលមានប្រជាជន ៦០០លាននាក់ និងអាចទទួលបាន សេវាកម្មការវិនិយោគ មូលធន និងការងារជំនាញ ដោយសេរី៕




ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ