សហរដ្ឋអាមេរិក៖ បុរសជាទាហានជើងទឹកអាមេរិកម្នាក់ ទើបនឹងបញ្ចប់ បេសកកម្មរបស់ខ្លួន បានត្រលប់ មកផ្ទះវិញ មុនពេលវេលាកំណត់ ព្រោះចង់ធ្វើឲ្យប្រពន្ធ និងកូនស្រី ភ្ញាក់ផ្អើល  តែរូបគាត់បែរជា ជួបរឿងដ៏គួរឲ្យខកចិត្ត ដោយសារតែ ពេលគាត់មកដល់ ឃើញប្រពន្ធលួចលាក់ រស់នៅជាមួយ ប្រុសផ្សេង ទៅវិញ។


បុរសជាសាហាយឱនថើបប្រពន្ធគេនៅក្នុងបន្ទប់ទឹក

ទោះបីជាយ៉ាងណាក៏ដោយ បុរសជាទាហានជើងទឹក រូបនោះ បានថតវីដេអូ ពីសកម្មភាព តាមទាន់ ជាន់កែង ប្រពន្ធរបស់ខ្លួន នៅជាមួយសាហាយ រួចបង្ហោះលើ បណ្តាញអ៊ីនធើណិត ផងដែរ។

រឿងរ៉ាវខាងលើ ត្រូវបានបែកធ្លាយ បន្ទាប់ពីបុរសជាប្តី បានមកដល់ផ្ទះ ហើយចូលទៅក្នុង បន្ទប់ទឹក ស្រាប់តែឃើញ ប្រពន្ធរបស់គាត់ ដែលកាយអាក្រាត កំពុងតែនៅ ជាមួយបុរសម្នាក់ ផ្សេងទៀត។

ជាមួយគ្នានេះដែរ នារីជាប្រពន្ធ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយព្យាយាមបិទបាំង រាងកាយអាក្រាត របស់នាង និងសួរប្តីថា៖​ "តើអ្នកមកធ្វើអ្វីនៅទីនេះ?" ។ រីឯបុរសជាប្តី ក៏បានតបវិញថា៖ "ចុះអ្នកមកធ្វើអ្វីដែរនៅទីនេះ? កំពុងតែបោកប្រាស់ខ្ញុំ?" ។

បន្ទាប់មក បុរសជាប្តី មិននិយាយអ្វីច្រើនទៀតទេ ហើយបានបណ្តេញសាហាយ ឲ្យចេញពីផ្ទះ ដោយជូនបុរសនោះ តាំងលើ រហូតដល់ច្រកទ្វារផ្ទះ។

យ៉ាងណាមិញ វីដេអូដែលបង្ហាញពី ទិដ្ឋភាពប្រពន្ធមានសាហាវ ក្បត់ចិត្តប្តីនោះ ត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ ដោយមានអ្នកចុចមើល ជាង ២៥០,០០០ ដងឯណោះ៕


សកម្មភាពបុរសជាសាហាយរត់ចេញទៅវិញ

បុរសជាសាហាយកំពុងរត់ត្រលប់ទៅផ្ទះរបស់ខ្លួន ក្រោយពីប្តីរបស់គេមកទាន់

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]