ភ្នំពេញ៖ ប្រិយមិត្តធ្លាប់ដឹងហើយថា ឈូរ ស្រីរ័ត្ន ជាបេក្ខនារីមួយរូប ដែលបានចូលរួមប្រកួត ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol តែកាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើល នៅពេលបានឃើញ វីដេអូចម្រៀងថ្មីមួយបទ ចំណងជើងថា «មួយលានបែក មួយលានជួប» ត្រូវបានចេញផ្សាយ និងបង្ហោះឡើងលើបណ្តាញសង្គមរួចមក។

បទ «មួយលានបែក មួយលានជួប» ច្រៀងដោយ កញ្ញា ស្រីរ័ត្ន នៅក្នុងផលិតកម្ម Sastra Film កំពុងអង្រួនចិត្តអ្នកគាំទ្រ ជាមួយនឹងទឹកដមសម្លេង និងមនោសញ្ចេតនា នៅក្នុងបទចម្រៀង។ គួរបញ្ជាក់ថា បទនេះដែរ ត្រឹមរយ:ពេលជាង ១៣ម៉ោង មានអ្នកចុចស្តាប់ លើហ្វេសប៊ុក ដល់ទៅជាង ១សែន ដងឯណោះ៕

សូមប្រិយមិត្តខ្មែរឡូត ទស្សនាកំសាន្តនាថ្ងៃចុងសប្តាហ៍នេះ ដោយមេត្រី៖

ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]