កូរ៉េខាងត្បូង៖ ពិតជាឡូយមែនទែន ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះថា Dot បាននាំយកមកនូវនាឡិកាម្យ៉ាង អាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា បង្ហាញចំណុចតូចៗ ដែលអាចឱ្យមនុស្សពិការភ្នែក ប្រើប្រាស់ម្រាមដៃស្ទាបដឹង អំពីពេលវេលាបាន យ៉ាងល្អប្រសើរបំផុត ។

យោងតាមលោក Ju Yoon Kim ដែលជាអ្នករកឃើញ និងជានាយកប្រតិបត្តិ បានមានប្រសាសន៍ថា៖ «៩០ភាគរយ នៃជនពិការភ្នែក បានទទួលរងនូវពិការភាពនេះ បន្ទាប់ពីកើតមក ហើយអត់មានអ្វីឡើយ សម្រាប់ជួយដល់ពួកគេ។ ពួកគេបាត់បង់ ការទទួលបាន នូវរាល់ព័ត៌មានទាក់ទង នឹងការមើលឃើញភ្លាមៗនោះ។ ប៉ុន្តែ នាឡិកា Dot អាចជាការត្រួសត្រាយជីវីត របស់ពួកគេ ដូចនេះពួកគេ អាចរៀនតាមរយៈដៃរបស់ពួកគេ ក្នុងការស្ទាបដើម្បីយល់ដឹងអំពី​ព័ត៌មានផ្សេងៗប្រចាំថ្ងៃ»។

ដូចទៅនឹងនាឡិកា ទំនើបផ្សេងទៀតផងដែរ Dot អាចរក្សាពេលវេលា មានម៉ោងរោទ៍ ប្រព័ន្ធសារ ត្រីវិស័យ និង Bluetooth ផងដែរ៕



ប្រភព៖ asiantown

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]