សហរដ្ឋអាមេរិក៖ ប្រិយមិត្តដែលចូលចិត្ត ទស្សនានាទីកីឡាកាស ភាគច្រើនប្រហែលជា បានស្គាល់ហើយ នូវអ្នកកីឡាកាសជើងចាស់ មួយរូប ដែលមានឈ្មោះថា Roddy Piper តាមរយៈកាយវិការ នៅក្នុងការប្រកួត របស់គាត់ នាពេលកន្លងមក តែចាប់ពីពេលនេះទៅ ប្រិយមិត្តលែងបាន ឃើញរូបគាត់ ទៀតហើយ ព្រោះថា គាត់បានស្លាប់ បាត់បង់ជីវិតហើយ កាលពីយប់ម្សិលមិញ ដោយសារតែរោគាពាធ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Roddy អ្នកកីឡាកាសសញ្ជាតិ កាណាដា បានស្លាប់បាត់បង់ជីវិត ដោយសារតែ រោគគាំងបេះដូង នៅពេលដែលលោក គេងលក់ នៅក្នុងគេហដ្ឋាន របស់ខ្លួន នៅឯទីក្រុង Los Angeles សហរដ្ឋអាមេរិក កាលពីយប់ ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែកក្កដា ក្នុងវ័យ ៦១ឆ្នាំ។


រូបថតរបស់លោក Rowdy ដែលបានថតកាលពី ខែមេសា ឆ្នាំ២០១៥

លោក Roddy គឺជាអ្នកកីឡាកាសមួយរូប ដែលបានឈានជើង ចូលក្នុង វិស័យកីឡាកាស នៃស្ថាប័ន WWE តាំងពីឆ្នាំ ១៩៨៤ មកម្ល៉េះ។ នៅក្នុងអាជីពមួយនេះ គាត់ធ្លាប់ទទួលបាន តំណែងជើងឯក ផ្សេងៗគ្នា ចំនួន៣៤លើក តែលោកមិនធ្លាប់ បានគ្រងតំណែង ជើងឯកពិភពលោក នោះទេ។ ទោះយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០១៥ រូបគាត់ត្រូវបាន ចាត់បញ្ចូលទៅក្នុង WWE Hall of Fame ដែលជាមហោស្របកិត្តិយស ដ៏ខ្ពស់មួយ របស់ WWE ហើយក្រោយមកទៀត រូបគាត់ក៏ត្រូវគេ ចាត់ទុកជាមនុស្ស ដែលមានកិត្តិយស មួយរូប នៅក្នុងស្ថាប័ននេះ ផងដែរ។

មរណៈភាព របស់អ្នកកីឡាកាស មួយរូបនេះ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ជាពិសេស អ្នកដែលនិយម វិស័យកីឡាកាស ហើយក្នុងនោះដែរ អ្នកកីឡាកាសល្បីៗ ជាច្រើន របស់ស្ថាប័ន WWE បាននាំគ្នា ចូលរួមរំលែកទុក្ខ ជាមួយនឹង ក្រុមគ្រួសាររបស់ លោក Roddy ព្រមទាំងនាំគ្នា រំលឹកនូវអនុស្សាវរីយ៍ ដែលពួកគេធ្លាប់មាន ជាមួយគ្នា កន្លងមក៕


រូបថតតាំងពីក្មេង រហូតដល់ចាស់ របស់លោក Roddy Piper

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]