ភ្នំពេញៈ នៅម៉ោង៧ និង១០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ជិតរោងចក្រអូរសេអង់ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានក្រុមកាច់ម៉តូ២នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់និងវាយ ខណៈពួកគេ ទាំង២ប៉ុនប៉ង កាច់កម៉ូតូ គេនៅក្បែររោងចក្រ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ បានឃើញក្រុម កាច់ក ទាំងនោះ មកលេងផ្ទះជួលសង្សារ នៅជិតរោងចក្រ ខាងលើក៏មានការសង្ស័យ ចំពោះយុវជន២នាក់ ស្រាប់តែភ្លាម នោះ ពួកគេទាំង២រៀបនឹងធ្វើសកម្មភាព ពេលនោះប្រជាពលរដ្ឋ បានស្រែកមានចោរ កាច់កម៉ូតូ ហើយភ្លាមនោះ អ្នកនៅក្បែរនោះបានរត់មកចាប់ និងវាយជិតស្លាប់ ទើបកម្លាំងនគរបាល បានទៅដល់ យកមកសួរនាំ នៅប៉ុស្តិ៍កាកាប

ក្រោយធ្វើការសួរចុះឡើងពីសមត្ថកិច្ច ក៏មានរឿងមួយទៀតកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៥ នៅជិតកន្លែងចាក់សំរាម ស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ក្រុមកាច់កទាំង២នេះ បានកាច់ក យកម៉ូតូអាសង់ប៊ិច ពណ៌ខ្មៅ ពីប្រជាពលរដ្ឋនៅក្បែរ កន្លែងចាក់សំរាមនោះ។

បន្ទាប់ពីសួរចប់ខាងសមត្ថកិច្ចប៉ុស្តិ៍កាកាប បានបញ្ចួនជនទាំង២នាក់នេះ មកប៉ុស្តិ៍ស្ទឹងមានជ័យវិញ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]