ចិន៖ បុរសម្នាក់ ជាអ្នកស្រុកជាំងស៊ូ ត្រូវមេមូសខាំហើមពេញផ្ទៃមុខទាំងមូល ដូចជាបាល់ អស់រយ:ពេល ២ខែ ទំរាំតែជាសះស្បើយ។ នេះបើតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយរបស់ចិន។

បុរសរងគ្រោះ វ័យ៣០ឆ្នាំម្នាក់ នាមត្រកូល ចាង ធ្វើការនៅកន្លែងបោះពុម្ភ ត្រូវសត្វមូសខាំ ក្នុងម៉ោងការងារពេលយប់។ គាត់និយាយថា រាល់ពេលដែលសត្វមូសខាំ គាត់បានយកដៃមកឈ្លីមុខ ដើម្បីបំបាត់ការឈឺចាប់ ដែលធ្វើបែបនេះយូរៗទៅ ផ្ទៃមុខស្រាប់តែឡើងហើម រីឯភ្នែកលិបស្ទើរតែមើលអ្វីមិនឃើញ។

លោក ចាង បានទៅកាន់មន្ទីរពេទ្យក្នុងតំបន់មួយកន្លែង តែគ្រូពេទ្យមិនមានលទ្ធភាព នឹងព្យាបាលគាត់ឡើយ។ គាត់ចាប់ផ្តើមធ្លាក់ខ្លួនឈឺ គ្រុនក្តៅ និងក្រោយមក ត្រូវបានបញ្ជូនមកកាន់ មន្ទីរពេទ្យខេត្ត ទើបគេធ្វើរោគវិនិច្ឆ័យឃើញថាគាត់ កើតជម្ងឺស្បែកដ៏កម្រម្យ៉ាង (Neonatal Scleroderma) ដែលបង្កឲ្យស្បែកឡើងក្រាស់ហើយរឹង។

ក្រោយការយកចិត្តទុកដាក់ពីគ្រូពេទ្យ ជាមួយការប្រើប្រាស់បង់បិទត្រជាក់ជាប់ជាប្រចាំ អាការ:ហើម ក៏បានថយចុះ និងធូរស្បើយមកវិញ៕


រូបថត លោក ចាង ពេលកំពុងហើមមុខ

ប្រភព៖ Shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]