កូរ៉េខាងត្បូង៖ នារីម្នាក់រំភើបចិត្ត រហូតដល់ស្រក់ទឹកភ្នែក នៅពេលដែល បុរសជាគូស្នេហ៍ ប្រើប្រាស់វិធី សុំនាងរៀបការ ពោរពេញដោយ ភាពច្នៃប្រឌិត និងរ៉ូម៉េនទិចបំផុត។


បុរសនិងនារីជាគូស្នេហ៍ថើបគ្នាយ៉ាងផ្អែមល្ហែម

នៅវេលាសុរិយាអស្តង្គតទៅហើយ គូស្នេហ៍ធម្មតាមួយគូ បានដឹកដៃគ្នា ទៅកាន់ហាងអាហារ និងភេសជ្ជៈ មួយកន្លែង ស្ថិតក្នុងអគារ ដ៏ខ្ពស់មួយ។ បន្ទាប់មក ភាគីខាងបុរស បានជ្រើសរើសកន្លែង ឲ្យនារីជាគូស្នេហ៍ អង្គុយលើតុមួយ ស្ថិតនៅជិតជញ្ជាំងកញ្ចក់ ដ៏ធំ ដែលអាចឲ្យនាង មើលឃើញទេសភាព ខាងក្រៅបាន។

ក្រោយពីទទួលបាន កន្លែងអង្គុយសមរម្យហើយ បុរសម្នាក់នោះ ក៏ធ្វើលេស សុំនាងទៅកាន់ បន្ទប់ទឹកមួយភ្លែត។ ខណៈពេលដែលនាង កំពុងអង្គុយ ចុចទូរស័ព្ទភ្លេចខ្លួន ស្រាប់តែសំលេងទូរស័ព្ទ របស់នាង ក៏បានរោទិ៍ឡើង...។ ចង់ដឹងទេថា តើមានអ្វីកើតឡើងបន្តទៀត?

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព Koreaboo

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]