រាជធានីភ្នំពេញ ៖ ព្រលឹមអុរស្រាងៗថ្ងៃទី១៧ កុម្ភៈ ២០១២ មេឃបង្អុរភ្លៀងមួយមេខ្លាំងគ្រាន់បើ ហាក់ដូចជាលាងរាជធានីភ្នំពេញ ឱ្យជ្រះធូលីដីដែលកកតាមជញ្ជាំងអគារនានា ក៏ដូចនៅលើកំណាត់ផ្លូវផ្សេងៗ និងពិសោធប្រព័ន្ធលូបង្ហូរទឹកផងដែរ ថាតើហូរទាន់ ឬមិនទាន់?
ភ្លៀងមួយមេនេះគឺជាភ្លៀងកក់ខែដែលជាធម្មតានៅពេលចូលដល់រដូវប្រាំងតែងតែមានកូនរដូវវស្សាចាប់ពីមួយសប្តាហ៍ទៅពីរសប្តាហ៍ ហើយលក្ខណៈរបៀបនេះគេហៅថា ភ្លៀងកក់ខែ...។ ភ្លៀងអូសបន្លាយប្រមាណកន្លះម៉ោងប៉ុណ្ណោះ មិនទាន់ឃើញមានលិច ឬជន់នៅលើកំណាត់ផ្លូវណាមួយក្នុងរាជធានីភ្នំពេញនោះទេ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]