អង់គ្លេស៖ ស្ត្រីមេផ្ទះម្នាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមាន់ទាំងមូលដែលគាត់ ទិញពីហាងមួយឈ្មោះ Morrisons ត្រៀមសំរាប់ ថ្ងៃបុណ្យលោកឪពុក (Father's Day ) មានសុទ្ធតែព្រូននៅក្នុងនោះ។


អ្នកស្រី Lisa Rolfe

អ្នកស្រី Lisa Rolfe អាយុ ៣៦ឆ្នាំ មកពីក្រុង Peterborough បានចំនាយលុយ ៧ដុល្លារ ទិញមាន់ពីផ្សារទំនើប បានសង្កេតឃើញថា មាន់របស់គាត់មានពណ៌ប្រផេះ និងមើលទៅដូចជា មិនគួរឲ្យចង់បរិភោគ។ នៅពេលហែកសាច់មាន់មើល ក៏មានភាយក្លិនស្អុយរលួយចេញមក គាត់ក៏បានបោះវាចូលទៅក្នុងធុងសំរាម ចោលតែម្តង រួចក៏នាំក្រុមគ្រួសារទៅ បរិភោគអាហារនៅក្រៅជំនួសវិញ។ អ្នកស្រី Rolfe បានរៀបរាប់ថា៖ “វាហាក់មានអ្វីម៉្យាង ដែលធ្វើឲ្យខ្ញុំលែងចង់ បរិភោគសាច់មាន់តទៅទៀត។ ខ្ញុំប្រហែល ជាលែង ទៅទិញអាហារនៅទីនោះទៀតហើយ។ មានព្រូនក្នុងនោះ ព្រូនគឺមានរូបរាង ដូចជាខួរក្បាលមនុស្សអញ្ចឹង។ មានព្រូន ២ចង្កោមនៅក្នុងសាច់ និង២ ផ្សេងទៀតនៅខាងក្រៅ”។

ទាក់ទងនឹងបញ្ហានេះ ខាងហាង Morrisons បានទាក់ទងមកអ្នកស្រី Rolfe ផងដែរ។ នៅក្នុងអ៊ីម៉ែលរបស់ពួកគេ បានសរសេរថា៖ “ពួកយើងសុំធ្វើការអភ័យទោស ចំពោះសាច់មាន់ គ្មានគុណភាពដែលអ្នកស្រី បានប្រទះឃើញ ព្រូននៅក្នុងនោះ ហើយពួកយើង កំពុងនាំគ្នាធ្វើការស៊ើបអង្កេតលើបញ្ហានេះ ” ៕


មាន់ពេលមិនទាន់ចំអិន និងហែកមើល


ព្រូននៅក្នុងសាច់មាន់

ព្រូនទាំងនោះស្ថិតនៅជាចង្កោមនិងមានរាងដូចខួរក្បាលមនុស្ស

ក្រុមគ្រួសាររបស់អ្នកស្រី Lisa Rolfe

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]