អាមេរិក៖ អាកាសយានិកម្នាក់ បានហៅតារាម៉ូឌែល និងជាអតីតតារាសិចដ៏ ល្បីឈ្មោះមួយរូប នាង Chloe Mafia ទៅក្នុងកាប៊ីនយន្តហោះរបស់ខ្លួន រួចឲ្យនាងចុចលេង ជាមួយប្រព័ន្ធបញ្ជា នៅលើយន្តហោះនោះ។


អតីតតារាសិចដ៏ល្បីឈ្មោះមួយរូបឈ្មោះ Chloe Mafia

បុរសជាអាកាសយានិករូបនោះបាន ឲ្យនាង Mafia អង្គុយនៅលើភ្លៅរបស់គាត់​និង ជក់បារី នៅកំឡុងពេលយន្តហោះ ហោះពី Heathrow នៃប្រទេស អង់គ្លេស ឆ្ពោះទៅកាន់ អាកាសយានដ្ឋាន New York JFK របស់សហរដ្ឋអាមេរិក ខណៈដែល យន្តហោះកំពុងដឹកអ្នកដំណើរ ប្រមាណ៣០០ នាក់ និងហោះរយៈកំពស់ជាង ១ម៉ឺនម៉ែត្រ។

នាង Mafia  បានថតរូបភាព និងវីដេអូពេលស្ថិតនៅក្នុង កាប៊ីន ហើយបានប្រាប់ថា បុរសជាអាកាសយានិកបានសុំអង្វរ ចង់មើលដើមទ្រូងរបស់នាង និងអួតថា គាត់ធ្លាប់បានដេក ជាមួយនារីអាកាសចរណ៍ ជាច្រើននាក់មកហើយថែមទៀត។ 

នាង​បានឲ្យដឹងថា៖ “គាត់បានបង្ហាញខ្ញុំ ពីប៊ូតុង និមួយៗ និងបានប្រាប់ខ្ញុំឲ្យ អង្គុយនៅលើភ្លៅរបស់គាត់  និងបញ្ជាយន្តហោះជាដើម។ ខ្ញុំបានចុច កុងតាក់មួយចំនួន ដែលមិនដឹងថា វាជាអ្វីឡើយ ដោយគាត់បានប្រាប់ថា វាមិនមានបញ្ហាទេ ព្រោះពេលនោះ យន្តហោះកំពុង ហោះដោយខ្លួនឯង"

ទាក់ទងនឹងហេតុការណ៍នេះ អាកាសចរណ៍ Kuwait ក៏ត្រូវបានគេទាក់ទង សុំការបកស្រាយផងដែរ។ ចំពោះរឿងនាំនាង Mafia ចូលទៅក្នុងកាប៊ីន អាកាសយាននិករូបខាងលើបាន បំពានច្បាប់ ដែលហាមឃាត់មិនឲ្យអ្នកដំណើរចូល ទៅក្នុងកាប៊ីន និងមួយទៀត រូបគាត់ក៏អាចមាន បញ្ហាពាក់ព័ន្ធនឹងការជក់បារីក្នុងកាប៊ីន ផងដែរ ដែលបំរាមត្រូវបានណែនាំ តាំងពីឆ្នាំ ២០០៧ មកម៉្លេះ៕


Chloe Mafia  នៅក្នុងកាប៊ីនរបស់អាកាសយានិក

បុរសអាកាសយានិកកំពុងបង្ហាញមិត្តភក្តិនាង និងរូបនាងពីកុងតាក់បញ្ជារបស់យន្តហោះ

Chloe Mafia ដែលបច្ចុប្បន្នគឺជាតារាម៉ូឌែល

Chloe Mafia ក្នុងឈុតដ៏សិចស៊ី

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]