ភ្នំពេញ៖ ប្រិយមិត្តជាទីមេត្រី! ជំងឺដែលបង្កឡើងដោយមេរោគ EV-71 សព្វថ្ងៃនេះ បានធ្វើឲ្យឪពុក ម្តាយ អាណាព្យាបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ព្រួយបារម្ភ ពិសេសបានចេញវិធានការ ដើម្បីបង្ការ ទប់ទល់នឹងជំងឺនេះ ដែលមិនទាន់មានថ្នាំព្យាបាលឲ្យចំនោះ។ កន្លងមកជំងឺនេះ បានសម្លាប់កុមារខ្មែរអស់ ជាង ៦០នាក់រួចមកហើយ ហើយថ្មីៗនេះ បានសម្លាប់ពីរនាក់បន្ថែមទៀត។

អ្នកស្រី ប្រុក សំភាច អាយុ៣៨ឆ្នាំ ធ្លាប់សិក្សាជំនាញគិលានុប្បដ្ឋាកយិកា មានស្វាមី ឈ្មោះ វ៉េង ហុង រស់នៅផ្ទះ លេខ ៣២៧A, ក្រុម៧, ភូមិប្ញស្សីស្រស់, សង្កាត់និរោធរ៍, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ មានកូន៤នាក់ (ស្រី៣ និងប្រុស១)។ កូនពៅគេ ភេទប្រុស មានអាយុ ៣ឆ្នាំកន្លះ បានកើតជំងឺ EV-71។

នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២នេះ អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានចុះទៅថត រូបកុមារានេះដល់ផ្ទះ ប៉ុន្តែស្ថានភាពជំងឺបានធូរស្រាលរួចទៅហើយ ហេតុនេះ មិនមានរូបថតនៅ ពេលដែល រោគ សញ្ញា EV-71 បង្ហាញខ្លួនច្រើនខ្លាំងក្លាលើក្មេង មកបង្ហាញប្រិយមិត្តឡើយ។

ដើម្បីទុកជាមេរៀន និងបទពិសោធន៍ក្នុងការព្យាបាល ក៏ដូចបង្ការជំងឺនេះ ដល់ឪពុក ម្តាយ និងអាណាព្យាបាល ដែលមានកុមារតូចៗក្នុងបន្ទុកនោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានជួបសំណេះសំណាលជាមួយអ្នកស្រី ប្រុក សំភាច ដោយមានសំឡេងដូចខាង ក្រោម ដែលមានលោក ប៉ោ សេដ្ឋា ជាអ្នកសាកសួរ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ លោក ប៉ោ សេដ្ឋា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]