សឹង្ហបុរី៖ ជាទូទៅ ក្នុងនាម ជាកូន គឺតែងតែ បម្រើម្ដាយឪពុក ដើម្បីបង្ហាញពី សេចក្ដីដឹងគុណ និងកត្តញូ ដែលគាត់ខិតខំ ចិញ្ចឹមបីបាច់ តាំងពី តូចមក។ តែអ្វីដែល ហួសចិត្ដនោះ គឺ កាលពីថ្ងៃច័ន្ទមុននេះ មានអ្នកប្រើប្រាស់ ហ្វេសប៊ុកម្នាក់ ឈ្មោះ ApohTecky Numero បានបង្ហោះ វីដេអូនៅក្នុង ទំព័រហ្វេសប៊ុក របស់ខ្លួន ដែលបង្ហាញ ពីស្រ្តីវ័យចំណាស់ ម្នាក់ត្រូវ បានកូនស្រីវាយដំ។

នៅខាងលើវីដេអូ ដែលលោក ApohTecky Numero បានបង្ហោះ នោះ ក៏មានសារ មួយបង្ហាញថា ៖ គាត់បានឃើញ រឿងនេះ ជាច្រើនដងមកហើយ និងមុខរបស់ស្រ្តី ចំណាស់នេះ មានស្នាមជាំ គ្រប់ពេលដែល បានជួប។ សម្រាប់ហេតុការណ៍ កូនវាយម្ដាយនេះ ក៏មាន សាក្សីម្នាក់ទៀត ឈ្មោះលោក Sinh ក៏ធ្លាប់ឃើញផងដែរ ដែលលោកបាន និយាយ ថា គាត់បានឃើញ ហេតុការណ៍បែបនេះ ៥ខែ មកហើយ ដោយស្រ្តីរងគ្រោះ តែងត្រូវ បានកូនស្រី និង កូនប្រសារវាយ ហើយមានពេល ខ្លះគាត់ក៏បាន លឺសម្លេងស្រ្តីរង គ្រោះចេញពី ក្នុងផ្ទះស្រែក ឲ្យជួយទាំងកណ្តាល យប់ផងដែរ។

យ៉ាងណាមិញ តាមរយៈការ ស៊ើបអង្កេត ជាបឋម បានបង្ហាញឲ្យឃើញថា នារីវ័យក្មេងអាយុ ២៥ ឆ្នាំ ជាជនជាតិសឹង្ហបុរី រូបនេះត្រូវ បានជាប់ចោទពី បទ វាយម្តាយរបស់ខ្លួន ដែលមានអាយុ ៥៨ឆ្នាំ កាលពីថ្ងៃទី ២០ កក្កដា ដោយករណីនេះត្រូវបាន គេចាត់ទុកជា ការបង្កររបួសស្នាម ដោយស្ម័គ្រចិត្ត ដែលមិនមែនជាបទ ល្មើសដែលតម្រូវ ឲ្យឃាត់ខ្លួននោះទេ ដូច្នេះហើយជន ល្មើសមិនត្រូវ បានឃុំឃាំងឡើយ និងការសើុបអង្កេត នឹងធ្វើឡើងជា បន្ដបន្ទាប់ទៀត៕

ប្រភព៖ Channel New Asia, Singapore Seen

ដោយៈ អេរិច

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]