កូឡុំប៊ី៖ ស្ថិតនៅក្នុងសមុទ្រ ខារ៉ាប៊ីន មានកោះដ៏តូចមួយ មានទំហំតែ ០.០១២គីឡូម៉ែត្រការ៉េ ប៉ុន្តែ ជាទីលំនៅ របស់មនុស្ស រហូតទៅដល់ ១,២០០ នាក់ ដែល ត្រូវបានគេហៅកោះនេះថាជា កោះតែមួយគត់ ដែលមានមនុស្ស រស់នៅ ច្រើនកុះកុញជាងគេបំផុត លើពិភពលោក ។


ទិដ្ឋភាពលើកោះ

កោះនេះ មានឈ្មោះថា Santa Cruz del Islote មានទីតាំងស្ថិតនៅ ក្នុងប្រជុំកោះ San Bernardo ដែលត្រូវធ្វើ ដំណើរ ២ម៉ោងពី ទីក្រុង ខាល់តាជីណា ក្នុងប្រទេសកូឡុំប៊ី  ហើយ កោះនេះ ត្រូវបាន រកឃើញ និង រស់នៅ ដោយក្រុមអ្នក នេសាទត្រី  អស់រយៈពេល ១៥០ឆ្នាំមកហើយ ។  មកដល់បច្ចុប្បន្ននេះ  ចំនួនប្រជាជនលើកោះ កើនដល់ ១,២០០ នាក់ ដែលក្នុងនោះ មាន​ផ្ទះចំនួន ​៩០ ហាងទំនិញ ២ កន្លែង  ភោជនីយដ្ឋានមួយ និង សាលារៀនមួយខ្នង ដែលមានសិស្សចំនួន ៨០នាក់ កំពុងតែរៀនសូត្រ ។

សំរាប់ ជីវភាពលើកោះ ពិតជារឿងដ៏ពិបាកមួយ  ដោយសារតែ គ្មានទឹកសាបប្រើប្រាស់ ដែល កងនាវា កូឡុំប៊ី តែងតែ ដឹកទឹករាល់បីសប្តាហ៍មួយដង ទៅកាន់លើកោះនេះ   គ្មានគ្រូពេទ្យព្យាបាលជំងឺ  គ្មានទីកប់សព អគ្គិសនីដើរដោយម៉ាស៊ីនតែ ៥ម៉ោង មួយថ្ងៃ ប៉ុន្តែ អ្នករស់នៅលើកោះ នៅតែចាត់ទុក កោះ របស់ពួកគេ ជាទីឋានសួគ៌ មួយ ។ អ្នករស់នៅលើកោះ ម្នាក់ បាននិយាយថា ពួកគាត់រស់នៅដោយ គ្មាន ការព្រួយបារម្ភបញ្ហា ចោរលួចឬ ប្លន់នោះទេ និង រស់នៅដោយភាព រីករាយ មិនត្រូវការប៉ូលីស គ្មានបញ្ហាហិង្សា កើតឡើងនោះទេ ហើយ ពួកគាត់ ស្គាល់ស្ទើរគ្រប់គ្នា លើកោះនេះ  ទីនេះជា ទីស្ងប់ស្ងាត់ និងជាទីមនោរម្យមួយសំរាប់ជីវិត ។

គួរបញ្ជាក់ផងដែរថា  សរសៃឈាមលើកោះនេះ ពឹងផ្អែកទាំងស្រុង លើ ការទស្សនា របស់អ្នកទេសចរ និង ការនេសាទត្រី យកទៅលក់នៅ ក្នុងទីក្រុង តែប៉ុណ្ណោះ ៕






ជីវភាពអ្នករស់នៅលើកោះ និង ទីតាំងកោះនេះ

ទស្សនាវីដេអូបង្ហាញពីកោះនេះ

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]