កោះតៃវ៉ាន់៖ ថ្មីៗនេះមានព័ត៌មាន មួយចំនួនល្បីថា តារាចំរៀង តៃវ៉ាន់លោក Jay Chou បានជួលសណ្ឋាគារ ប្រណិត ១ជាន់ ដាច់តែឯង នៅជាន់ទី៦ ទុកសំរាប់ប្រពន្ធរបស់គាត់ ដែលទើបនឹងសំរាលកូនរួច កាលពីដើមខែនេះ។


លោក Jay Chou និងភរិយា 

សណ្ឋាគារប្រណិតនោះមានឈ្មោះ Ma Cherie ស្ថិតនៅបណ្តោយផ្លូវ Jinsan South ក្នុងទីក្រុងតៃប៉ិ។ តាមរយៈប្រភព ផ្សាយដោយ Apple Daily បានបង្ហាញពី រថយន្តស៊េរីទំនើបរបស់នាង Hannah Quinlivan ចតនៅចំណត ខាងក្រោមរបស់ សណ្ឋាគារ Ma Cherie។ ចំងាយពី គេហដ្ឋានរបស់ Jay Chou ទៅកាន់សណ្ឋាគារ Ma Cherie គឺចំនាយពេលបើកបរតែ ១០នាទីប៉ុណ្ណោះ ដែលអាចវាអំណោយផល សំរាប់ Jay Chou ទៅលេងប្រពន្ធកូន ហើយក្រៅពីនោះ ប្រព័ន្ធត្រួតពិនិត្យ សន្តិសុខរបស់សណ្ឋាគារ ក៏មាន ភាពតឹងរឹងផងដែរ។

ប្រភពដដែលបន្តថា បន្ទប់ VIP ដែលនាង Quinlivan រស់នៅគឺបំពាក់ទៅដោយបរិក្ខារទំនើបៗ ដែលមានដូចជា កៅអីម៉ាស្សា ម៉ាស៊ីនបន្សុទ្ធខ្យល់ -ល-។ ក្រៅពីនោះមានការផ្តល់អាហារចំនួន៦ មុខក្នុង១ថ្ងៃ ជាមួយនឹងម្ហូបថ្លៃៗ របស់សណ្ឋាគារ។

ទោះជាយ៉ាងណាក៏ដោយ ទាំងភាគីសណ្ឋាគារ និងភាគីលោក Jay Chou សុទ្ធតែបដិសេធ ចំពោះព័ត៌មាន ដែលល្បីថា Jay Chou ជួលនៅទីនោះ។ អ្នកសារព័ត៌មានប៉ាន់ស្មានថា បើសិន Jay Chou ពិតជាជួល ឲ្យប្រពន្ធរស់នៅទីនោះមែន រូបគាត់អាចនឹងត្រូវចំនាយមិនតិចជាង ២.២ លានដុល្លារតៃវ៉ាន់ (ជាង៧ម៉ឺនដុល្លារអាមេរិក) នោះទេ ក្នុង១​ខែ៕


រូបភាពលោក Jay Chou និងភរិយា 


ទិដ្ឋភាពខាងក្រៅសណ្ឋាគារ

ទិដ្ឋភាពនៅខាងក្នុង

រថយន្តរបស់នាង Quinlivan ដែលគេឃើញចតនៅខាងក្រោមសណ្ឋាគារ

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]