ពោធិ៍សាត់  ៖យុវជនម្នាក់ បានស្លាប់បាត់បង់ ជីវិតភ្លាមៗ នៅនឹងកន្លែង កើតហេតុ កាលពីវេលាម៉ោង៧ និង ៣០នាទី យប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ស្រុកក្រគរ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ នោះមានឈ្មោះលី  រ៉ាវិន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ឥស្លាម រស់នៅក្នុងភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ  ខេត្តពោធិ៍សាត់  ចំណែករថយន្តបង្ក អ្នកបើកបរបានរត់ គេចខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ពោធិសាត់ 1F-3690។

សមត្ថកិច្ចបានបន្តថា ក្រោយចុះវាស់វែង សពជនរងគ្រោះត្រូវបាន ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]