សង្សារមួយគូ ចង់អបអរវិទានៃសេចក្តីស្រាលាញ់ប្លែកពីគេ ដោយលេងល្បែងស្នេហាជ្រុលនិយមម៉្យាង ដែល អង់គ្លេសហៅថា Bondage (សូមមើលរូប) ប៉ុន្តែ ត្រូវប៉ូលីសសង្ស័យថាជាការប្រព្រឹត្តបទល្មើសចាប់ ជំរិត និង រំលោភ។ លោក ហារបារ អាយុ ៣១ ឆ្នាំ នៃរដ្ឋ អូរ៉េហ្គឹន សហរដ្ឋអាមេរិក បានលេងល្បែងធ្វើជាចាប់ សង្សារខ្លូន ឈ្មោះ ស្តេហ្វានី អាយុ ២៦ ឆ្នាំ សម្រាត ហើយ ចងដៃចងជើងនាងជាប់ រួចបោះនាងចូលក្នុងឡាន របៀបចាប់ជំរិត និង ប៉ងរំលោភ  នៅរសៀល ថ្ងៃនៃសេចក្តីស្រលាញ់ ។ គេទាំងពីរគិតថាការលេងល្បែងបែបនេះ នាំមកនូវសេចក្តីរំភើប និង អបអរវិទានៃសេចក្តីស្រាលាញ់ឱ្យប្លែកពីគេ។

Bondage

ពេលកំពុងធ្វើសកម្មភាព មានសាក្សី ម្នាក់ គិតថាជាបទល្មើស រួចទូរស័ព្ទទៅប៉ូលីស ។ ប៉ូលីស ៩ ឡាន តាមស្វែងរកឡាន និង ហារបារ តាមភិនភាគផ្តល់ដោយសាក្សី ហើយបានជួបប្រទះឡាននោះដែលចតចោល ។ ពេល ហារបារ ដើរសំដៅទៅឡាននោះ ប៉ូលីស ធ្វើសកម្មភាពស្ទាក់ចាប់ ហារបារ និង រកឃើញសង្សាររបស់ ហារបារ ក្នុងឡានត្រូវចងជាប់ដោយអាក្រាត។

គូសង្សារទាំងពីរបានពន្យល់ប្រាប់ប៉ូលីសថា គេគ្រាន់តែលេងល្បែងស្នេហាទេ មិនមែនជាការពិតទេ។ ប៉ូលីសចាប់ខ្លួនគេទាំងពីរដាក់ខ្នោះ និង ចោទពីបទបង្កអនាធិបតេយ្យ។

ហារបារ និង សង្សារ ស្តេហ្វានី 

ប្រែសម្រួលដោយ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]