ភ្នំពេញ ៖ យ៉ាងហោចណាស់មានត្រឹមតែ កម្មការិនីពីរនាក់ប៉ុណ្ណោះ នៃក្រុមហ៊ុនកាត់ ដេរស្ព័រតិច ដែលមានទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ៥ មុខមន្ទីរពេទ្យសម្ដេចឪ ក្នុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌ ឫស្សីកែវ បានដួលសន្លប់ក្រោយពីមានការ ភ្ញាក់ផ្អើលនិងឆោឡោ ដោយសារឆេះឃ្លាំង ស្ដុកក្រណាត់មួយភ្លែតនៅនៃផ្នែកជាន់លើ នៃក្រុមហ៊ុនកាត់ដេរមួយនេះ ។

ចំពោះករណីអគ្គិភ័យមួយប៉ព្រិចភ្នែក ខាងលើនេះ ត្រូវបានសមត្ថកិច្ចស្ដីបន្ទោស ចំពោះម្ចាស់ក្រុមហ៊ុនកាត់ដេរ ដែលមិនបាន ចូលរួមសហការ និងផ្ដល់ដំណឹងជូនទៅសមត្ថ កិច្ច ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាន់ពេលវេលា នោះ ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា ករណីឆេះឃ្លាំងស្ដុក ក្រណាត់ដែលសង្ស័យមកពីទុស្សេខ្សែភ្លើង ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ប្រហែល១១និង៤០នាទីព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១២នេះ ប៉ុន្ដែករណីនេះត្រូវ បានបុគ្គលិកនៃក្រុមហ៊ុនកាត់ដេរជួយអន្ដរា គមន៍ទាន់ពេលវេលា មិនបណ្ដាលឱ្យរីករាល ដាលឆេះទៅកន្លែងផ្សេងទៀតនោះឡើយ ។

យ៉ាងណាក៏ដោយអត្ដសញ្ញាណជនរង គ្រោះជាកម្មការិនីកាត់ដេរ ទាំងពីរនាក់ខាង លើនេះ ដែលបានដួលសន្លប់មិនទាន់ស្គាល់ អត្ដសញ្ញាណឡើយ ប៉ុន្ដែស្ថានភាពជំងឺមិន ធ្ងន់ធ្ងរនោះទេ ហើយបច្ចុប្បន្នកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យសម្ដេចឪ ដែល មានទីតាំងនៅខាងមុខក្រុមហ៊ុនកាត់ដេរ ខាងលើនេះ ។

ប្រធានការិយាល័យពន្លត់និងបង្ការអគ្គិ ភ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ នេត វន្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឱ្យដឹងថា រថយន្ដពន្លត់អគ្គិភ័យរបស់ ខ្លួនបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ភ្លាមៗ ប៉ុន្ដែមិនបានធ្វើការបាញ់ពន្លត់ឡើយ ដោយសារតែបុគ្គលិកនៅក្នុងក្រុមហ៊ុននាំគ្នាជួយអន្ដរាគមន៍ទាន់ពេលវេលាធ្វើឱ្យអគ្គិភ័យបានរលត់ទៅវិញភ្លាម ។

ដំបូងឡើយមានសេចក្ដីរាយការណ៍ពី កន្លែងកើតហេតុថា ម្ចាស់ក្រុមហ៊ុនមិនបាន អនុញ្ញាតឱ្យរថយន្ដពន្លត់អគ្គិភ័យចូលទៅក្នុង ក្រុមហ៊ុន ដើម្បីជួយអន្ដរាគមន៍នោះទេ ប៉ុន្ដែ លោកនេត វន្ថា បានបញ្ជាក់ថា គឺមកពីមិន ទាន់ដឹងពិតប្រាកដថា ឆេះនៅក្រុមហ៊ុនណា ដោយសារតែមានក្រុមហ៊ុន៣នៅជាប់ៗគ្នា ប៉ុន្ដែក្រោយបានពិនិត្យរួចរាល់ហើយ កម្លាំង របស់លោកបានឡើងទៅជាន់លើ ជាទីកន្លែង ដែលឆេះ ។

ប៉ុន្ដែប្រធានការិយាល័យរូបនេះ បាន ប្រាប់អ្នកកាសែតនៅកន្លែងកើតហេតុថា ម្ចាស់ក្រុមហ៊ុនកាត់ដេរ មិនបានចូលរួមសហការ និងផ្ដល់ដំណឹងឱ្យទាន់ពេលវេលាដល់សមត្ថកិច្ចនិងអាជ្ញាធរនោះឡើយ ។

លោកនេត វន្ថា បានបញ្ជាក់ទៀតថា ករណីអគ្គិភ័យខាងលើនេះ មិនត្រឹមតែធ្វើឱ្យ ខាតបង់និងខូចខាតដល់ក្រុមហ៊ុននោះទេ ប៉ុន្ដែវាធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ផ្សេងទៀត។

គួរបញ្ជាក់ថា ករណីអគ្គិភ័យមួយប៉ព្រិច ភ្នែកខាងលើនេះ គឺជាករណីទី៤៨ហើយដែល បានកើតឡើងក្នុងរយៈពេលដើមឆ្នាំ២០១២នេះ បន្ទាប់ពីករណីទី៤៧ បានកើតឡើងនៅ ផ្សារទួលសង្កែ ដោយបំផ្លាញតូបលក់និងផ្ទះ ប្រជាពលរដ្ឋប្រហែល ២០និងធ្វើឱ្យខាតបង់ ទ្រព្យសម្បត្ដិអស់ជាច្រើន ដែលករណីនេះ ត្រូវបានសមត្ថកិច្ចអះអាងថា ជាករណីធំមួយ បានកើតឡើងនៅក្នុងឆ្នាំ២០១២នេះ។

ជាមួយគ្នានេះ ទាំងសមត្ថកិច្ចនិងអាជ្ញាធរ គ្រប់ជាន់ថ្នាក់តែងតែទទូចនិងអំពាវនាវគ្រប់ពេលវេលាទៅកាន់ប្រជាពលរដ្ឋឱ្យមានការ ប្រុងប្រយ័ត្នខ្ពស់ ចៀសវាងករណីអគ្គិភ័យ កើតឡើង ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]