ថៃ៖ តារាសម្តែងស្រី Noey Chotika បានប្រារព្ធពិធីខួបកំណើតរបស់នាង កាលពីយប់មិញ យ៉ាង សប្បាយ​រីករាយ។

តារាស្រីថៃ វ័យ៣១ឆ្នាំរូបនេះ ​បានរៀបចំពិធីខួបកំណើត បែបធម្មតាមួយ ​ដោយមានមិត្តភក្តិ ជិតសិ្នទ្ធ មួយចំនួន បានចូលរួម។ បើក្រឡេកមើលទិដ្ឋភាព ក្នុងពិធី គឺមានអ្នកចូលរួម សុទ្ធតែស្លៀក សម្លៀកបំពាក់ពណ៌ស ហើយ សូម្បីតែប៉េងប៉ោង និងផ្កា ក៏រំលេចសុទ្ធតែ ពណ៌ស ទាំងអស់ផងដែរ។

ជាពិសេសទៀតនោះ គូស្នេហ៍របស់ Noey Chotika បានធ្វើឲ្យនាងភ្ញាក់ផ្អើល ដោយការសុំនាងរៀបការ ក្នុងថ្ងៃខួប កំណើតតែម្តង។ គាត់បានលុតជង្គង់ និងបំពាក់ចិញ្ចៀន លើម្រាមដៃរបស់នាង ចំណែក Noey ដោយក្តីរំភើបចិត្ត ខ្លាំងពេក បានធ្វើឲ្យនាង ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ ក្នុងចំណោម អ្នកចូលរួម ជាច្រើន មិត្តភក្តិរបស់នាង បានស្រែកហ៊ោរយ៉ាងខ្លាំង និងទះដៃ អបអរទៅកាន់ គូស្នេហ៍មួយនេះ៕

តោះមើលទិដ្ឋភាព ថ្ងៃខួបកំណើតតារាថៃរូបនេះ បន្តិចមើល៖











រូបថតក្នុងថ្ងៃខួបកំណើតរបស់នាង

វីដេអូ៖



ប្រភព៖  រូបថតពី IG

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]