ភ្នំពេញ៖ តារាសម្តែង និងជាពិធីករ លោក ជា វណ្ណារិទ្ធ ត្រូវបានអ្នកលេងហ្វេសប៊ុក ​សរសើរ ពីទឹកចិត្ត របស់គាត់ ជួយសម្រួលចរាចរណ៍តាមដងផ្លូវ។

កាលពីថ្មីៗនេះ  អ្នកគាំទ្រជាច្រើននាក់ បានភ្ញាក់ផ្អើលនៅពេលឃើញ លោក ជា វណ្ណារិទ្ធ ដែលជាពិធីករ ដ៏ឆ្នើម ទៅជួយសម្រួលចរាចរណ៍ ដែលកំពុងកកស្ទះយ៉ាងខ្លាំង។ ក្នុងនោះ ក៏មានម្ចាស់គណនី ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបរបស់គាត់ ដោយនាងបានឃើញទិដ្ឋភាព ដ៏ល្អនេះផ្ទាល់នឹងភ្នែក ហើយបានសរសេរថា "គាត់ខំប្រឹងមក ជួយសម្រួលចរាចរណ៏ ...Idol nhom សុំទោស ចំពោះការ លួចថត ដោយមិនបាន សុំការអនុញ្ញាត " 

ចំពោះសកម្មភាពដ៏ប្រសើរនេះ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ ចែកចាយ រូបថត តៗគ្នា និងកោតសរសើរថា នេះបានចំ ជាតារាម្នាក់ ដ៏គំរូពិតមែន ដែលស្ទុះចុះពីឡាន ទៅជួយសម្រួលចរាចរណ៍ផ្លូវបែបនេះ៕



ទិដ្ឋភាព លោក ជា វណ្ណារិទ្ធ ជួយសម្រួលចរាចរណ៍



ប្រភព ហ្វេសប៊ុក

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]