ហ្វីលីពីន៖ វាគឺជារឿង ដ៏គួរឲ្យរំជួលចិត្ត មួយដែលក្មេងប្រុស គ្មានផ្ទះសម្បែងម្នាក់ សុខចិត្តមក​ អង្គុយនៅពី ខាងមុខភោជនីយដ្ឋាន មួយកន្លែងដើម្បី អាចពឹងលើ ពន្លឺភ្លើងរបស់ ហាងនោះ យកមកបំភ្លឺសម្រាប់ ការរៀននិង ធ្វើកិច្ចការ របស់រូបគេ នាពេលយប់។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងប្រុសដែល ពូកែតស៊ូ ដើម្បីការសិក្សា ម្នាក់នេះ ត្រូវបានគេ ប្រទះឃើញ និងបានថតរូប របស់គេ ក្នុងសកម្មភាពកំពុង កាន់ប៊ិចនិង លុតជង្គង់អង្គុយ ធ្វើកិច្ចការផ្ទះ របស់គេ តែម្នាក់ឯង នៅលើផ្លូវដើរ ពីមុខហាង លក់អាហារ Fast Food មួយកន្លែង ក្នុងទីក្រុងម៉ានីល របស់ប្រទេស ហ្វីលីពីន ហើយដែលរូបថត នោះបានកំពុង តែធ្វើឲ្យមនុស្ស ជាច្រើនមាន ការចាប់អារម្មណ៍ យ៉ាងខ្លាំង។

ផ្អែកលើការ បញ្ជាក់បន្ថែម របស់ប្រភព ព័ត៌មានបាន ឲ្យដឹងថា ក្មេងប្រុសម្នាក់នេះ មានឈ្មោះ Daniel អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣ ហើយរូបគេរស់នៅ ជាមួយម្តាយ ជាស្ត្រីមេម៉ាយ និងបងប្អូន ប៉ុន្មាននាក់ ផ្សេងទៀត ដែលមានជីវភាព ក្រលំបាក ហើយអ្វីដែល រឹតតែពិបាក ខ្លាំងទៀតនោះ គឺថាផ្ទះ របស់ពួកគេ ក៏ត្រូវភ្លើង ឆេះខ្ទេចអស់ គ្មានសល់ទៀត តែទោះយ៉ាងណា ក៏ក្មេងម្នាក់នេះ មិនបានបោះបង់ ចោលការសិក្សា របស់គេនោះដែរ។


រូបថតដែល កំពុងធ្វើឲ្យ មនុស្សជាច្រើន រំជួលក្នុងអារម្មណ៍

Rosalina Detuya គ្រូបង្រៀនរបស់ Daniel បានលើកឡើងថា “Daniel គឺជាក្មេងប្រុស ដ៏រីករាយម្នាក់ ហើយគេមាន ភាពវៃឆ្លាត និងសកម្ម នៅក្នុងថ្នាក់រៀន មែនទែន គេពិតជា ក្មេងដ៏ល្អម្នាក់”។ បន្ថែមពីនេះ Daniel ក៏បាននិយាយ ផងដែរថា “បើទោះជា គ្រួសារខ្ញុំមាន ជីវភាពលំបាក យ៉ាងណាក៏ដោយ មិនថាត្រូវ រៀនក្រោមភ្លើង ភោជនីយដ្ឋាន អង្គុយរៀន កណ្តាលផ្លូវ បែបណា ក៏ខ្ញុំត្រូវ តស៊ូរៀនសូត្រ ឲ្យចប់ ដើម្បីអាចជួយ ក្រុមគ្រួសារ របស់ខ្ញុំឲ្យគេច ផុតពីភាពលំបាក វេទនាមួយនេះ”។

គួរបញ្ជាក់ផងដែរថា រូបថតរបស់ Daniel រួមជាមួយនឹង ភាពតស៊ូ យ៉ាងអស្ចារ្យ បានធ្វើឲ្យ មនុស្សជាច្រើន ដឹងហើយមាន អារម្មណ៍រំជើបរំជួល និងកោតសរសើរ ចំពោះគេ យ៉ាងខ្លាំង។ ហើយពេលនេះ ក្រុមអាជ្ញាធរ ក៏កំពុងតែត្រៀម ផ្តល់ជំនួយ ដើម្បីអាចជួយ សម្រាលនូវ ភាពលំបាក ដែលគ្រួសាររបស់ Daniel កំពុងតែកើតមាន៕


Daniel កំពុងអង្គុយ រៀននៅលើ ផ្លូវដើរមុខហាង លក់អាហារ

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]