កាលពីចុងខែមិថុនានេះ ក្រុមហ៊ុន Microsoft ទើបនឹងបញ្ចេញនូវកម្មវិធី (App) ថ្មីមួយ ហៅថា Calls+ សំរាប់ប្រព័ន្ធប្រតិបត្តិការ Windows Phone ដែលមានមុខងារពិសេស អាចបញ្ចូនបន្តការហៅចេញ (Call Forwarding) និងអាចរង់ចាំការហៅចេញ (Call Waiting) បានយ៉ាងងាយស្រួល។

Calls+ ជាកម្មវិធីមួយ មានភាពងាយស្រួលប្រើ និងងាយយល់ពីដំណើរការគ្រប់គ្រងរបស់វា មិនឲ្យអ្នកប្រើប្រាស់ឈឺក្បាល នឹងការកំណត់មុខងារអ្វីច្រើនឡើយ។ ការតំឡើងកម្មវិធី Calls+ គ្រាន់តែចូលទៅក្នុង Windows Phone Store ដើម្បីទាញយកដោយឥតគិតថ្លៃ តាមរយ:តំណភ្ជាប់នេះ (Calls+) ហើយអ្នកប្រើប្រាស់អាចធ្វើការគ្រប់គ្រង មុខងារពិសេសទាំងពីរ ដូចបានរៀបរាប់ខាងលើ នៅក្នុង Settings Hub ដែលមានលើ Windows Phone ស្រាប់។

មុខងារ Call Forwarding មានន័យថា ប្រសិនក្នុងពេលណាមួយ ទូរសព្ទរបស់អ្នកបានបិទ ឬកំពុងជាប់រវល់ ឬមិនបានទទួល វានឹងបញ្ចូនបន្តទៅកាន់លេខទូរសព្ទមួយខ្សែទៀត ដែលអ្នកអាចកំណត់បាន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចប្រើមុខងារ Call Waiting របស់កម្មវិធី Calls+ នេះ ដើម្បីឲ្យអ្នកហៅចូលមក រង់ចាំ ឬក៏អត់បានទៀត ដោយគ្រាន់តែធ្វើការ បើក(Enable) ឬបិទ(Disable)។

កម្មវិធី Calls+ របស់ក្រុមហ៊ុន Microsoft នេះ ក៏អាចប្រើបាននៅលើប្រភេទទូរសព្ទប្រើស៊ីមពីរ ផងដែរ៕ ចាំកាលទៀតបើកម្មវិធីឡូយយ៉ាងនេះ ទាញយកដោយឥតគិតថ្លៃឥឡូវនេះ!

ប្រភព៖ Ubergizmo

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]