មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​ត្រូវ​បាន​គេ​ថត​ តាម​កាមេរ៉ា​ សុវត្ថិភាព បង្ហាញ​ពី​បុរស​ដែល​គេ​អះអាង​ថា ជា​ឧ​ញ៉ា​ម្នាក់ បាន​ធ្វើ​វាយប្រហារ​ យ៉ាង​ចាស់ដៃ មក​លើ​អតីត​ តារា​សម្តែង និង​ពិធី​ការិនី​ របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អ៊ិ​ន នាង​សា​សា ។

វី​ដេ​អូ​ឃ្លី​ប​ដែល​មាន​រយៈពេល​១​នាទី និង​៨​វិនាទី ត្រូវ​បាន​គេ​បង្ហោះ​ តាម​បណ្តាញ​ សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៥ បាន​បង្ហាញ​ ពី​សកម្មភាព ដ៏​កាច​សាហាវ ឃោរឃៅ​មួយ ដែល​គេ​សង្ស័យ បង្ក​ឡើង​ដោយ​ឧកញ៉ា​ម្នាក់ បាន​វាយ​យ៉ាង​ ចាស់ដៃ មក​លើ​កញ្ញា សា​សា អតីត​ពិធី​ការិនី​ស្ថានីយ ទូរទស្សន៍​ស៊ី​ធី​អិន ដោយ​វាយ​ចាប់​សក់​អូស និង​មាន​អង្គរក្ស​ ម្នាក់​ទៀត បាន​កាន់​កាំភ្លើង​ ជាប់​នឹង​ដៃ ដោយ​មាន​អ្នក​ ជួយ​អន្តរាគមន៍​ម្នាក់ ទំនងជា​អ្នកបំរើ នៅ​ក្នុង​ក្លឹ​ប​ កំសាន្ត​មួយ​កន្លែង ។ សកម្មភាព​ បាន​បង្ហាញ​ពី ឧកញ៉ា​រូប​នោះ​បាន​ធ្វើបាប​ ទៅ​លើ​សា​សា​ដោយ វាយ​អូស​ពី​កន្លែង​ សា​ឡុ​ង​អង្គុយ​រួម​គ្នា ចេញ​មក​ពី​ទីតាំង​ នោះ​បន្ថែម​ទៀត បណ្តាល​ឲ្យ​របូត​ សម្លៀក​បំពាក់ នៅ​សល់​តែ​ ខោខ្លី ។

ហេតុការណ៍​ខាងលើ​នេះ ត្រូវ​បាន​ប្រភព​ក្រៅផ្លូវការ​បាន​អះអាង​ថា វា​បាន​កើតឡើង​ កាលពី​យប់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៥ ប៉ុន្តែ​រឿង​នេះ​ត្រូវ​ បាន​បែកធ្លាយ​ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា តាម​រយ​វី​ដេ​អូ​ឃ្លី​ប​កាម​រ៉ា​សុវត្ថិភាព ។

កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពី​ភាគ​ទាំង​ សងខាង​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​៨ កក្កដា នេះ ប៉ុន្តែ​ប្រភព​ក្រៅ ផ្លូវការ​មួយ​បាន​អះ អាង​ថា ចំពោះ​ហេតុការណ៍​ ខាងលើ​នាង សា​សា បាន​ធ្វើការ​ដាក់​ ពាក្យបណ្តឹង​រួចរាល់​ហើយ ក្នុង​ពេល​ដែល​មាន​ មន្ត្រី​ថ្នាក់​ផ្កាយ​ មួយ​រូប កំពុង​តែ​រត់ការ​ ជួយ​ឧកញ៉ា​ម្នាក់​នោះ ដើម្បី​បិទ​ សំណុំរឿង​នេះ​។

ប្រភព​ក្រៅផ្លូវការ​ខាងលើ​នេះ​បាន​បញ្ជាក់​ថា ឧ​ញ៉ា​ដែល​វាយ​ធ្វើបាប សា​សា នោះ មានឈ្មោះ​សុខ ប៊ុ​ន ជា​ប្រធាន​ក្រុមហ៊ុន TEHO Development និង​ជា​ប្រធាន​ សមាគម​ អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​ អចលនវត្ថុ​កម្ពុជា គឺជា​អ្នកមាន​ទ្រព្យសម្បតិ្ត​ដ៏​ ស្តុកស្តម្ភ និង​ជា​អ្នកជំនួញ​ មួយ​រូប​ដែល​បាន​ បណ្តាក់ទុន​លើ​ទឹក ប្រាក់​ ៥០០​លាន​ដុល្លារ លើ​គម្រោង​ សាងសង់​នៅ​ ជ្រោយចង្វារ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]