ថៃ៖ អតីតតារាសម្តែង ប្រចាំប៉ុស្តិ៍ទូរទស្សន៍លេខ៧ Tangmo Pattaratida  បានសម្រេចចិត្តសម្លាប់ខ្លួន ដោយ លេបថ្នាំជាច្រើនគ្រាប់ ប៉ុន្តែសំណាងល្អ នាងត្រូវបានគេ នាំទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ទាន់ពេលវេលា។

កាលពីម្សិលមិញនេះ មិត្តភក្តិរបស់ Tangmo បានបង្ហោះរូបថតនាង ប៉ុន្មានសន្លឹក ចូលក្នុងបណ្តាញ សង្គមអ៊ិនស្តាក្រាម ដែលធ្វើឲ្យគ្រប់គ្នាឆ្ងល់ថា ហេតុអ្វីនាងចង់សម្លាប់ខ្លួនបែបនេះ? មិត្តភក្កិ ជិតស្និទ្ធរបស់ តារាស្រីរូបនេះ បានបង្ហើបថា នាងអាចធ្វើអ្វីបានគ្រប់យ៉ាង សម្រាប់ស្វាមី ជាទីស្រឡាញ់របស់នាង គឺលោក Tono Pakin  សូម្បីតែជីវិត ក៏នាងហ៊ាន ប្រគល់ឲ្យស្វាមីនាងដែរ។

យោងតាមសារព័ត៌មានថៃ បានរាយការណ៍ថា លោក Tono Pakin  ដែលត្រូវជា ស្វាមីរបស់នាង Tangmo បាន ប្រកាស ពេលឡើងឆាកតន្រ្តី "Wonder7  Concert" ថា រូបលោក នៅពេលនេះ គឺនៅលីវ។ សម្តីរបស់គាត់នេះ គឺអាចបញ្ជាក់បានថា នាង Tangmo និងរូបគាត់ គឺបាន បែកបាក់គ្នាទៅហើយ ​ដែលជាហេតុ ធ្វើឲ្យនាងដាច់ចិត្ត ចង់បញ្ចប់ជីវិតបែបនេះ៕  



រូបថតរបស់នាង ក្នុងមន្ទីរពេទ្យ





វីដេអូខ្លី៖

ប្រភព Daranews

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]