រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ មួយ​បាន​កើត​រវាង​ម៉ូតូ​ និង​ម៉ូតូ​នៅ​លើ ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​០៦ កក្កដា ២០១៥ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​រង​របួសធ្ងន់ និង​ម្នាក់​រង​របួសស្រាល ។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ កណ្តាល 1A-0698 ជិះ​គ្នា​២​នាក់ បើក​ពី​លិចទៅ​កើត (​បញ្ច្រាស់ទិស​ដៅ​ស្ពាន​) ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្រាប់តែ​មក​ដល់​ កន្លែង​កើតហេតុ​ក៏​បុក​គ្នា ​យ៉ាង​ពេញទំហឹង ​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ សៀមរាប 1D-7963 បើកបរ​តែ​ម្នាក់ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​(​ស្រប​ទិស​ដៅ​ស្ពាន​) ។

ប្រភព​បាន​បន្ត​ទៀត​ថា បុរស​២​នាក់​ដែល​បើកបរ​ បញ្ច្រាស់ទិស​ដៅ​បាន​ រង​របួសធ្ងន់ ឯ​បុរស​ម្នាក់​ទៀត​ ដែល​បើក បរ​ស្រប​ទិស​ដៅ ​ស្ពាន​រង​របួសស្រាល ត្រូវ​បាន​រថយន្ត​សង្គ្រោះ ​ដឹក​យក​ទៅ​សង្គ្រោះ ។ ចំណែក​ម៉ូតូ ​ខូចខាត​ធ្ងន់ធ្ង​រ ទាំង​សងខាង ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]